វាយកូនបាល់៖ អតីតកីឡាករលេខ១ ពិភពលោកសញ្ជាតិស្វ៊ីស Roger Federer បានរងបរាជ័យត្រឹមជុំទី២ នៃការប្រកួតកម្មវិធី Qatar Open ក្រោយចាញ់ Nikoloz Basilashvili នៅវគ្គ ៨នាក់ចុងក្រោយ។ ជើងឯក Grand Slam ២០លើក Roger Federer បានឃ្លាតឆ្ងាយពីការប្រកួតវាយកូនបាល់រយៈពេល ៤ខែមកហើយដោយសាររបួស និងការផ្អាកដោយសារ Covid-19 ឆ្នាំ២០២០ កន្លងទៅ។

វិលមកវិញប្រកួតជុំទី១ Federer បានយកឈ្នះកីឡាករអង់គ្លេស Dan Evans កាលពីថ្ងៃពុធ មុនជួបជាមួយកីឡាករហ្សកហ្ស៊ី Nikoloz Basilashvili ម្សិលមិញនេះ។ កីឡាករវ័យ ៣៩ឆ្នាំរូបនេះបានរងបរាជ័យក្នុងលទ្ធផល ២-១ សិត ៣-៦, ៦-១ និងសិតកាត់សេចក្តី ៧-៥។ ជុំបន្ត Basilashvili នឹងត្រូវជួបជាមួយកីឡាករវ័យ ២៣ឆ្នាំ Taylor Fritz ថ្ងៃសុក្រនេះ បន្ទាប់ពីកីឡាករអាមេរិករូបនេះយកឈ្នះ Denis Shapovalov។ រីឯ Andrey Rublev បានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយមិនបាច់ប្រកួតបន្ទាប់ពីគូប្រកួត Marton Fucsovics ដកខ្លួនដោយសាររបួសខ្នង៕
អត្ថបទ៖នាង សុភាវុធ