កាតា ជំរុញឱ្យប្រញាប់សម្រេចបទឈប់បាញ់ហ្កាហ្សា បន្ទាប់ពី "ការឆ្លើយតបជាវិជ្ជមាន" ពីក្រុមហាម៉ាស

2025/08/20 07:05:09 pm        209

ប្រទេសកាតា ដែលជាអ្នកសម្រុះសម្រួលដ៏សំខាន់ក្នុងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន បានសង្កត់ធ្ងន់កាលពីថ្ងៃអង្គារ (១៩ សីហា) ទៅលើភាពបន្ទាន់នៃការសម្រេចកិច្ចព្រមព្រៀងបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីក្រុមហាម៉ាស បង្ហាញពី "ការឆ្លើយតបជាវិជ្ជមាន" ចំពោះសំណើចុងក្រោយបំផុតពីបណ្តាប្រទេសអារ៉ាប់ ប៉ុន្តែអ៊ីស្រាអែល មិនទាន់ថ្លឹងថ្លែងរួចនៅឡើយ ខណៈយោធារបស់ខ្លួនរៀបចំការវាយលុកលើតំបន់មួយចំនួនដែលមានប្រជាជនរស់នៅច្រើនបំផុតក្នុងដែនដីហ៊ុព័ទ្ធមួយនេះ។

លោក Majed Al-Ansari អ្នកនាំពាក្យក្រសួងការបរទេសកាតា បានប្រាប់អ្នកសារព័ត៌មានថា "ប្រសិនបើសំណើបទឈប់បាញ់ចុងក្រោយបរាជ័យទៀត នោះវិបត្តិហ្កាហ្សានឹងកាន់តែធ្ងន់ធ្ងរឡើង" ដោយបន្ថែមថា ពួកគេមិនទាន់ទទួលបានការឆ្លើយតបពីអ៊ីស្រាអែលនៅឡើយ។ លោក Al-Ansari និយាយថា ក្រុមហាម៉ាស យល់ព្រមលើលក្ខខណ្ឌកំពុងពិភាក្សានេះហើយ ប៉ុន្តែបដិសេធមិនលម្អិតទេ គ្រាន់តែនិយាយថា សំណើថ្មីនេះ "ស្ទើរតែដូចគ្នា" នឹងសំណើពីមុនដោយប្រេសិតអាមេរិក លោក Steve Witkoff ។

គួរឱ្យដឹងថា សំណើរបស់អាមេរិកពីមុននោះ គឺជាបទឈប់បាញ់រយៈពេល ៦០ថ្ងៃ ក្នុងអំឡុងពេលដែលចំណាប់ថ្នូរនៅសេសសល់មួយចំនួននឹងត្រូវដោះលែង ហើយភាគីជម្លោះនឹងបន្តចរចាអំពីបទឈប់បាញ់ដ៏យូរអង្វែង និងការវិលត្រលប់មកវិញនៃអ្នកជាប់ឃុំក្នុងដៃក្រុមហាម៉ាសទាំងអស់។

ពន្លឺនៃបទឈប់បាញ់នេះកើតឡើងស្របពេលការរំពឹងទុកនៃយុទ្ធនាការវាយលុកបន្ថែមទៀតពីអ៊ីស្រាអែល លើទីក្រុងហ្កាហ្សា និងតំបន់ផ្សេងទៀត ដែលផ្តល់ជម្រកដល់ជនស៊ីវិលរាប់សែននាក់ ដែលបង្កឱ្យមានការខឹងសម្បារជាអន្តរជាតិ។ អ្នកស្រុកប៉ាឡេស្ទីននិយាយថា ពុំមានកន្លែងណាត្រូវរត់ភៀសខ្លួនទៀតទេ បន្ទាប់ពីសង្រ្គាមរយៈពេល ២២ខែ ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់រួចមកហើយ និងបានបំផ្លាញទឹកដីភាគច្រើននៃតំបន់ហ្កាហ្សាដ៏តូចចង្អៀតមួយនេះ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm