ឯកឧត្តម យក់ ប៊ុនណា៖ ការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែក​លើកិច្ច​ព្រមព្រៀង​ការងារ​ជា​ការ​កែ​ទម្រង់ដ៏ធំមួយលើការគ្រប់គ្រងធនធានមនុស្ស​ក្នុងរដ្ឋបាលសាធារណៈ

2025/08/20 07:35:36 pm        449

ភ្នំពេញ៖ ថ្មីៗនេះ ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងសុខាភិបាល និងភាគីពាក់​ព័ន្ធ​បាន​ជ្រើសរើសមន្ត្រីវិជ្ជាជីវៈបច្ចេកទេសសុខាភិបាល ដែលជាមន្ត្រីផ្អែក​លើ​កិច្ច​ព្រម​ព្រៀង​ការងារ​ដើម្បីបម្រើការងារនៅតាមមណ្ឌលសុខភាពទូទាំងប្រទេស តាមរយៈការប្រឡង​ប្រជែង​ផ្អែក​លើ​និយាមនី​តិវិធី​ប្រតិបត្តិ​នៃ​ការប្រឡង​ប្រជែង​ជ្រើស​រើស​មន្ត្រី​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​។

ទន្ទឹមនឹងការជ្រើសរើសមន្ត្រីក្នុងបរិបទថ្មី ជាមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារនេះ ឯកឧត្តម យក់ ប៊ុនណា បានរំលេចក្នុងកិច្ចប្រជុំបច្ចេកទេសពាក់ព័ន្ធនឹងការរៀបចំគោលការណ៍ និងនីតិវិធីនៃការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់មុខតំណែងគ្រប់គ្រងនៅអង្គភាពសុខាភិបាលមូលដ្ឋាន និងគ្រឹះស្ថានសិក្សាសាធារណៈ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ថា "ការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារជាការកែទម្រង់ដ៏ធំមួយ លើការគ្រប់គ្រងធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ។"

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ លើកឡើងបែបនេះ ដោយចង់បង្ហាញក្រុមការងារពីសារៈសំខាន់នៃការងារប្រចាំថ្ងៃ និងការងារការកែទម្រង់រដ្ឋបាលសាធារណៈ ដែលក្រសួងមុខងារសាធារណៈក្រោមការងារដឹកនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បាន និងកំពុងដឹកនាំធ្វើប្រកបដោយភាពប្រទាក់ក្រឡាគ្នាពីមួយទៅមួយ និងជាពិសេសការឆាប់សម្រេចបានសមិទ្ធផលដែលចូលរួមគាំទ្រដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

សូមជម្រាបថា ការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ឬដែលហៅថា «ប្រព័ន្ធនិយោជន៍» ជាការបំពេញការងារបន្ថែមពីលើប្រព័ន្ធបច្ចុប្បន្នដែលមានស្រាប់ហៅថា «ប្រព័ន្ធអាជីព»។ ការរៀបចំនេះ ជាការកែលម្អប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការ ដើម្បីជ្រើសរើសមន្រ្តីឱ្យកាន់តែចំតម្រូវការ ជាមួយគុណវុឌ្ឍិ ចំណេះជំនាញ បច្ចេកទេស វិជ្ជាជីវៈច្បាស់លាស់ សំដៅជួយលើកកម្ពស់ ប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានមនុស្ស និងដោះស្រាយបញ្ហាប្រឈមក្នុងប្រព័ន្ធបែបអាជីព រួមមាន បញ្ហាលើសប៉ុន្តែខ្វះមន្ត្រីនៅតាមក្រសួង ស្ថាប័ន, កង្វះមន្ត្រីមានជំនាញពិតប្រាកដឆ្លើយតបនឹងតម្រូវការនៃការងារ, ការអភិវឌ្ឍសមត្ថភាពមន្រ្តី ស្របតាមការវិវត្តនៃសង្គម, ឥរិយាបថ និងផ្នត់គំនិតជាដើម៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        148
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        151
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm