ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បាននិយាយកាលពីថ្ងៃអង្គារថា ដំណើរការដើម្បីធ្វើឱ្យអ៊ុយក្រែនក្លាយជាសមាជិករបស់សហភាពអឺរ៉ុប ចាំបាច់ត្រូវតែឆ្ពោះទៅមុខ ហើយអឺរ៉ុបត្រូវតែជាផ្នែកមួយនៃការចរចាសន្តិភាពនាពេលអនាគតរួមជាមួយអ៊ុយក្រែន រុស្ស៊ី និងសហរដ្ឋអាមេរិក។

លោក Costa ដែលបានសាកសួររទៅកាន់សមាជិកក្រុមប្រឹក្សាអំពីកិច្ចប្រជុំកំពូលកាលពីថ្ងៃចន្ទនៅទីក្រុងវ៉ាស៊ីនតោន តាមរយៈបណ្តាញវីដេអូពីទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ និងបានប្រាប់អ្នកសារព័ត៌មានថា ទោះបីជាមានកិច្ចការជាច្រើនត្រូវបានធ្វើឡើងក៏ដោយ ការធានាសន្តិសុខមិនគ្រប់គ្រាន់សម្រាប់ភាពជោគជ័យទេ ប៉ុន្តែលទ្ធភាពនៃជំនួបទ្វេភាគីរវាងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និងមេដឹកនាំរុស្ស៊ីលោក Vladimir Putin គឺជាជំហានដ៏ធំមួយទៀត។
លោកបាននិយាយបន្ថែមថា អនាគតរបស់អ៊ុយក្រែន មិនមែនគ្រាន់តែអំពីវិធានការសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែជាការរំពឹងទុកនៃស្ថិរភាព និងវិបុលភាពដែលសមាជិកភាពសហភាពអឺរ៉ុប នឹងនាំមក។
