ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ជឿជាក់ថា សហរដ្ឋអាមេរិក នឹងមានគ្រោះថ្នាក់ ប្រសិនបើលោក និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) មិនយល់ចិត្តគ្នាទៅវិញទៅមក។

លោកប្រធានាធិបតី ត្រាំ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានអាមេរិកលោក Mark Levin ថា៖«ខ្ញុំពិតជាមានទំនាក់ទំនងល្អ ជាមួយលោកប្រធានាធិបតី ពូទីន ក្នុងអាណត្តិដំបូង»។ លោកបានបន្ថែមថា៖«ប្រសិនបើលោក ពូទីន និងខ្ញុំ មិនយល់ចិត្តគ្នាទេនោះ ប្រទេសរបស់យើង ពិតជានឹងជួបគ្រោះថា្នក់ជាមិនខាន»។
