អតីតរដ្ឋមន្ត្រីកូរ៉េខាងត្បូង រងការចោទប្រកាន់ផ្លូវការ ជុំវិញតួនាទីក្នុងវិបត្តិច្បាប់អាជ្ញាសឹក

2025/08/20 11:15:46 pm        107

ការិយាល័យទីប្រឹក្សាពិសេស បានប្រកាសកាលពីថ្ងៃទី១៩ ខែសីហាថា អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសុវត្ថិភាព លោក Lee Sang-min ត្រូវបានចោទប្រកាន់ជាផ្លូវការពីបទឃុបឃិត ក្នុងអំឡុងពេលមានការដាក់ចេញច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់អតីតប្រធានាធិបតី លោក Yoon Suk Yeol។

លោក Lee ដែលត្រូវបានចាប់ខ្លួនតាំងពីថ្ងៃទី១ ខែសីហា គឺជាសមាជិកទី២ នៃគណៈរដ្ឋមន្ត្រីរបស់លោក Yoon ដែលប្រឈមនឹងការចោទប្រកាន់ទម្លាក់តំណែង ជុំវិញវិបត្តិច្បាប់អាជ្ញាសឹក កាលពីខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិ លោក Kim Yong-hyun នាពេលនោះ។

លោក Lee ត្រូវបានចោទប្រកាន់ថា បានចូលរួមក្នុងអ្វីដែលរដ្ឋអាជ្ញាហៅថា ការប៉ុនប៉ងធ្វើកុបកម្ម ដោយបំពានសិទ្ធិអំណាចរបស់លោក ដើម្បីគាបសង្កត់ប្រព័ន្ធផ្សព្វផ្សាយ និងនិយាយកុហក នៅចំពោះមុខតុលាការធម្មនុញ្ញ។

ជំនួយការរបស់ការិយាល័យទីប្រឹក្សាពិសេស លោកស្រី Park Ji-young បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «ក្នុងនាមជាប្រមុខក្រសួងមហាផ្ទៃ លោក Lee បានចូលរួមកិច្ចខិតខំប្រឹងប្រែង ដើម្បីបំផ្លាញសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ»។

ជំនួការរូបនេះ បានបន្ថែមថា៖ «លោកបានបំពានសិទ្ធិអំណាចរបស់លោក ដោយបានណែនាំនគរបាល និងមន្ត្រីពន្លត់អគ្គិភ័យឲ្យកាត់ផ្តាច់ការផ្គត់ផ្គង់ទឹក និងអគ្គិសនីដល់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន។ បន្ទាប់មក លោកបានព្យាយាមលាក់បាំងការពាក់ព័ន្ធរបស់លោក តាមរយៈការផ្តល់សក្ខីកម្មមិនពិត ក្នុងអំឡុងពេលសវនាការចោទប្រកាន់ទម្លាក់តំណែងរបស់តុលាការធម្មនុញ្ញ»។

ចំណែកលោក Yoon ដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែងដោយតុលាការកំពូល កាលពីថ្ងៃទី៤ ខែមេសា កំពុងស្ថិតក្នុងដំណើរការកាត់ក្តី ពីបទរំលោភអំណាច និងការប៉ុនប៉ងផ្តួលរំលំច្បាប់រដ្ឋធម្មនុញ្ញ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        136
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        177
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm