តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប សម្រាប់កិច្ចការបរទេស និងគោលនយោបាយសន្តិសុខ បានសរសេរនៅលើបណ្តាញសង្គម X បន្ទាប់ពីកិច្ចប្រជុំកំពូលវិសាមញ្ញតាមអនឡាញរបស់សហភាពអឺរ៉ុបថា រដ្ឋមន្ត្រីការបរទេសនៃសហភាពអឺរ៉ុប នឹងពិចារណាកញ្ចប់ទី ១៩ នៃការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការ នៅទីក្រុងប្រ៊ុចសែល នៅថ្ងៃទី ២៨-៣០ ខែសីហា។

លោកស្រី Kallas បាននិយាយថា៖«កញ្ចប់ទណ្ឌកម្មបន្ទាប់ប្រឆាំងនឹងទីក្រុងមូស្គូ គួរតែរួចរាល់ នៅខែក្រោយ។ ខ្ញុំបានដាក់ប្រធានបទទាំងនេះ នៅក្នុងរបៀបវារៈកំពូលរបស់យើងសម្រាប់ការពិភាក្សា នៅសប្តាហ៍ក្រោយ ក្នុងចំណោមរដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់សហភាពអឺរ៉ុប»។
ប្រភពមួយ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS មុននេះថា កញ្ចប់ទណ្ឌកម្មទី ១៩ នឹងត្រូវបានបង្ហាញដល់រដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំរបស់ពួកគេ នៅថ្ងៃទី ២៨-៣០ ខែសីហា ដោយមិនគិតពីកិច្ចខិតខំប្រឹងប្រែងការទូតចំពោះប្រទេសអ៊ុយក្រែនទេ។
