មន្ត្រីយោធាអ៊ីស្រាអែលម្នាក់ បាននិយាយនៅថ្ងៃពុធនេះថា ឧត្តមសេនីយ៍ជាន់ខ្ពសរបស់ប្រទេសនេះ បានអនុម័តផែនការ ដើម្បីកេណ្ឌទាហានបម្រុងរាប់ម៉ឺននាក់ ដើម្បីចាប់ផ្តើមដំណាក់កាលថ្មីនៃប្រតិបត្តិការ នៅក្នុងតំបន់មួយចំនួននៃតំបន់ដែលមានប្រជាជនច្រើនជាងគេ នៅតំបន់ហ្កាហ្សា។
ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ស្របតាមបទប្បញ្ញត្តិយោធា មន្ត្រីរូបនេះ បាននិយាយថា យោធានឹងធ្វើប្រតិបត្តិការ នៅផ្នែកខ្លះនៃទីក្រុងហ្កាហ្សា ជាកន្លែងដែលយោធាអ៊ីស្រាអែល មិនទាន់បានធ្វើប្រតិបត្តិការ និងកន្លែងដែលក្រុមហាម៉ាស នៅតែសកម្ម។

កងទ័ពអ៊ីស្រាអែល កំពុងប្រតិបត្តិការរួចហើយ នៅក្នុងសង្កាត់ Zeitoun និង Jabaliya នៃទីក្រុងហ្កាហ្សា ដើម្បីរៀបចំមូលដ្ឋានសម្រាប់ប្រតិបត្តិការដែលបានពង្រីក ដែលត្រូវបានគេរំពឹងថា នឹងទទួលបានការយល់ព្រមពីនាយសេនាធិការ នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។
ពុំទាន់ច្បាស់ថាតើនៅពេលណាដែលប្រតិបត្តិការ នឹងចាប់ផ្តើម។ មន្ត្រីរូបនេះ បាននិយាយថា ទាហានបម្រុងចំនួន ៥០.000នាក់ នឹងត្រូវបានប្រមូលមកចូលអង្គភាព នៅក្នុងខែខាងមុខនេះ ដោយកើនជិតពីរដងនៃចំនួនទាហានបម្រុង រហូតដល់ ១២០.000នាក់។
