អតិផរណា នៅចក្រភពអង់គ្លេស ឡើងដល់កម្រិតខ្ពស់បំផុត ៣,៨ភាគរយ គិតតាំងពីដើមឆ្នាំ២០២៤

2025/08/20 11:25:15 pm        58

ទិន្នន័យផ្លូវការ បានបង្ហាញនៅថ្ងៃពុធ (ទី២០ ខែសីហា) នេះថា អតិផរណារបស់ចក្រភពអង់គ្លេស ក្នុងខែកក្កដា បានឡើងដល់កម្រិតខ្ពស់បំផុតជាលើកដំបូងក្នុងរយៈពេល ១៨ខែ ដោយបានឡើងដល់កម្រិត ៣,៨ភាគរយ ពោលគឺខ្ពស់ជាង ៣,៦ភាគរយ កាលពីខែមិថុនា។ 

បន្ថែមពីលើការកើនឡើងនៃអត្រាអតិផរណារួម ចាប់តាំងពីខែមករា ឆ្នាំ២០២៤ អតិផរណានៅក្នុងវិស័យសេវាកម្មរបស់ចក្រភពអង់គ្លេស ដែលត្រូវបានតាមមើលយ៉ាងដិតដល់ដោយធនាគារកណ្ដាលអង់គ្លេស (BoE) បានឡើងយ៉ាងលឿនពី ៤,៧ភាគរយ ដល់ ៥ភាគរយ កាលពីមួយខែមុន។ 

BoE បានរំពឹងថា អតិផរណារួមនឹងកើនឡើងដល់ ៣,៨ភាគរយ នៅក្នុងខែកក្កដា ដោយតម្លៃសេវាកម្មនានា កើនឡើង ៤,៩ភាគរយ។ សេដ្ឋវិទូដែលត្រូវបានស្ទង់មតិដោយសារព័ត៌មាន Reuters ភាគច្រើន រំពឹងទុកថា នឹងមានអត្រា ៣,៧ភាគរយ និង ៤,៨ភាគរយ រៀងគ្នា។ 

តម្លៃប្រាក់ផោនបានឡើងបន្តិច បន្ទាប់ពីទិន្នន័យត្រូវបានផ្សព្វផ្សាយ។ កំណើនប្រាក់ឈ្នួលក្នុងប្រទេសអង់គ្លេស បានធ្លាក់ចុះ ប៉ុន្តែអត្រាប្រហែល ៥ភាគារយ គឺខ្ពស់ពេកណាស់ ដែលមិនអាចឲ្យ BoE មានទំនុកចិត្ត ដែលថា អតិផរណាតម្លៃទំនិញប្រើប្រាស់ធា្លក់ចុះមកវិញយ៉ាងឆាប់រហ័សដល់ ២ភាគរយនោះឡើយ។ 

ជាងនេះទៅទៀត និយោជកលើកឡើងថា ការដំឡើងពន្ធលើពួកគេ ក្នុងខែមេសា និងការកើនឡើងយ៉ាងខ្លាំងនូវប្រាក់ឈ្នួលអប្បបរមា កំពុងជំរុញឲ្យពួកគេដំឡើងថ្លៃទំនិញ។ ទិន្នន័យនៅថ្ងៃពុធនេះ បានបង្ហាញថា កត្តារួមចំណែកដ៏ធំបំផុតដល់ការកើនឡើងអតិផរណា នៅក្នុងខែកក្កដា គឺការដឹកជញ្ជូន ជាពិសេសតម្លៃសំបុត្រយន្តហោះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        111
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        104
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm