ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងកងទ័ពចាប់ខ្លួនភ្លាមៗ ក្រោយពួកគេព្យាយាមដឹកកូនត្រីខុសច្បាប់ក្នុងរដូវបិទនេសាទទៅលក់បន្តអោយឈ្មួញ

2025/08/20 11:48:45 pm        259

កំពង់ឆ្នាំង់៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចុះទៅពិនិត្យជនសង្ស័យ និងវត្ថុតាង នៅទីតាំងឈរជើងរបស់កងទ័ពតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង ស្ថិតក្នុងឃុំពាមឆ្កោក ស្រុកជលគីរី ក្រោយពីកម្លាំងកងទ័ពចាប់បានជនសង្ស័យ៤នាក់ និងឡាន១គ្រឿង វេលាម៉ោង២រំលងអាធ្រាតចូលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅចំណុចទំនប់តាកុយ ស្ថិតក្នុងភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដែលពួកគេកំពុងធ្វើសកម្មភាពដឹកកូនត្រីតូចៗប្រមាណជា២តោនក្នុងរដូវបិទនេសាទ ហើយកូនត្រីទាំងនោះបាននេសាទដោយបទល្មើសរបាំងស្បៃមុងជាឧបករណ៍ហាមឃាត់ ។

 លោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានអោយដឹងថា៖ ក្រោយការឃាត់ជនសង្ស័យ៤នាក់ រួមនិងវត្ថុតាងឡានដឹកកូនត្រី១គ្រឿង មានកូនត្រីពេញក្នុងឡាន នៅព្រឹកថ្ងៃដដែលនេះ កម្លាំងកងទ័ពបានប្រគល់ជនសង្ស័យ និងវត្ថុតាងអោយមកកម្លាំសង្កាត់រដ្ឋបាលជលផលជលគីរី ដើម្បីអនុវត្តបន្តតាមនីតិវិធី។ ចំពោះករណីដឹកកូនត្រីខុសច្បាប់ក្នុងរដូវបិទនេសាទ ដោយប្រើបទល្មើសរបាំងស្បៃមុងបែបនេះ លោកនឹងកសាងសំណុំរឿងតាមច្បាប់ បញ្ជូនជនសង្ស័យទាំង៤នាក់ រួមនិងវត្ថុតាងទៅស្ថាប័នអយ្យកាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីដាក់ទោសទណ្ឌជនសង្ស័យទាំង៤នាក់ មិនអោយរួចខ្លួនឡើយ។ ដោយសារមានអ្នកទិញកូនត្រី ខុសច្បាប់បែបនេះ ទើបបទល្មើសរបាំងស្បៃមុងតែងកើតឡើងវិញភ្លាមៗ ក្រោយកម្លាំងជលផលបង្ក្រាប ឬកម្លាំងកងទ័ពបង្ក្រាប។ លោកបានសំណូមពរដល់អាជ្ញាធរមូលដ្ឋានជួយទប់ស្កាត់ និងណែនាំប្រជាពលរដ្ឋកុំអោយប្រព្រឹត្តិខុសច្បាប់ នាំអោយមានទោសដល់ខ្លួន។ 

 ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានអោយកម្លាំងកងទ័ព និងកម្លាំងសង្កាត់រដ្ឋបាលជលជលគីរី ត្រូវកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនជនសង្ស័យទាំង៤នាក់ រួមនិងវត្ថុតាងមកស្ថាប័នអយ្យកាសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ ឯកឧត្តម ក៏សំណូមពរដល់កម្លាំងសង្កាត់ជលផលជលគីរី និងកម្លាំងកងទ័ព សហការជាមួយអាជ្ញាធរស្រុកជលគីរី បន្តបង្ក្រាបរបាំងស្បៃមុង របាំងសាច់អួនខុសច្បាប់ និងបទល្មើសនេសាទផ្សេងទៀត ដើម្បីអោយពូជមច្ឆាជាតិទឹកសាបយើង នៅគង់វង្សសំរាប់កូនចៅជំនាន់ក្រោយបានស្គាល់៕ កាំង ហុងវាស្នា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm