តំណាងថ្មីរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា លោក អេនរីកូ ហ្គាវេលីយ៉ា ប្តេជ្ញាគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍប្រកបដោយបរិយាបន្ន

2025/08/21 12:20:16 am        181

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នេះ តំណាងថ្មីរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (យូអិនឌីភី) ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) បានបង្ហាញសារតាំងជាផ្លូវការ ជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងជំនួបសម្តែងការគួរសមនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្វាគមន៍យ៉ាងកក់ក្ដៅ និងសម្ដែងការអបអរសាទរចំពោះ លោក អេនរីកូ ដែលត្រូវបានតែងតាំងតំណាងថ្មីយូអិនឌីភី ប្រចាំកម្ពុជា។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះកិច្ចសហប្រតិបត្តិការរបស់ យូអិនឌីភីនៅកម្ពុជា ជាង៥០ឆ្នាំ កន្លងមកនេះ ក្នុងការជំរុញការអភិវឌ្ឍប្រទេសកម្ពុជា និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

លោក អេនរីកូ បានថ្លែងអំណរគុណចំពោះការស្វាគមន៍ដ៏កក់ក្តៅ និងបានលើកឡើងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់   យូអិនឌីភី ក្នុងការជំរុញការអភិវឌ្ឍរបស់ប្រទេសកម្ពុជា តាមរយៈការលើកម្ពស់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន ការដោះស្រាយបញ្ហាអាកាសធាតុ និងការព្រឹងអភិបាលកិច្ចល្អ។

លោក អេនរីកូ ទទួលតួនាទីជាតំណាងយូអិនឌីភីប្រចាំកម្ពុជា ស្របពេលដែលកម្ពុជាកំពុងត្រៀមខ្លួនសម្រាប់ការចាកចេញពី ក្រុមប្រទេសអភិវឌ្ឍតិចតួច នៅក្នុងខែធ្នូ ឆ្នាំ២០២៩។ លោកមានប្រសាសន៍ថា ៖ «ខ្ញុំមានកិត្តិយសណាស់ក្នុងការបំពេញកិច្ចការងារដើម្បីគាំទ្រប្រទេសកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់ខ្លួន ដោយយកចិត្តទុកដាក់ខ្លាំងក្នុងការពារភពផែនដីរបស់យើង។ យើងនឹងផ្តោតជាពិសេស លើបញ្ហាប្រឈម និងឱកាសសម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច។» 

លោកបន្ថែមថា៖ «តាមរយៈភាពជាដៃគូដ៏យូអង្វែងរយៈពេល៥ទសវត្សរ៍រវាងយូអិនឌីភី និងរាជរដ្ឋាភិបាលកម្ពុជា វាជារឿងសំខាន់ណាស់ក្នុងការបន្តកែលម្អក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ដើម្បីគាំទ្រការអភិវឌ្ឍរបស់កម្ពុជា ស្របពេលដែលមានការផ្លាស់ប្តូរយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការពហុភាគីលើ សកលលោក។ ការវិវត្តនេះ ត្រូវតែធ្វើឡើងដោយផ្តោតលើការកាត់បន្ថយភាពក្រីក្រ និងសមធម៌ ដោះស្រាយបញ្ហាអាកាសធាតុ និងហិរញ្ញទាន ការធ្វើបរិវត្តកម្មឌីជីថល និងអភិបាលកិច្ចល្អ ការបង្កើនអំណាចសេដ្ឋកិច្ចសម្រាប់ស្ត្រី និងអន្តរកាលបៃ តង។ គោលដៅរបស់យូអិនឌីភីជារួម គឺក្លាយជាដៃគូចម្បង ដែលអាចទុកចិត្តបាន ប្រកបដោយការទទួលខុសត្រូវ និងមានភាពបត់បែន ដើម្បីផ្តល់លទ្ធផលប្រកបដោយប្រសិទ្ធភាព សម្រាប់ប្រជាជនកម្ពុជា។»

ក្នុងតួនាទីជាតំណាងយូអិនឌីភី លោក អេនរីកូ នឹងដឹកនាំការងាររបស់ យូអិនឌីភី ក្នុងភាពជាដៃគូជិតស្និទ្ធជាមួយស្ថាប័ន រដ្ឋាភិបាល សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងទីភ្នាក់ងារផ្សេងៗទៀតរបស់អង្គការសហប្រជាជាតិ ដើម្បីអនុវត្តផែនការយុទ្ឋសាស្ត្ររបស់យូអិនឌីភី ២០២៤-២០២៨ ដែលគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាតិ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm