ទីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក (ICE) បានបង្ហោះរូបថតនៅលើបណ្តាញសង្គម X ដែលបង្ហាញពីការនិរទេសជនភៀសខ្លួនអ៊ុយក្រែន។
ទីភ្នាក់ងារនេះ បាននិយាយថា៖«នេះគឺជារូបថតនៃគ្រាដំបូងរបស់ជនបរទេសអ៊ុយក្រែន ដែលត្រឡប់ទៅប្រទេសកំណើតវិញ បន្ទាប់ពីការចាកចេញពីសហរដ្ឋអាមេរិក»។

កាលពីថ្ងៃទី ១៥ ខែសីហា កាសែត The Wall Street Journal បានរាយការណ៍ថា ជនភៀសខ្លួនអ៊ុយក្រែនរាប់ម៉ឺននាក់ អាចនឹងត្រូវនិរទេសចេញពីសហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗនេះ ប្រសិនបើពួកគេបាត់បង់ឋានៈមនុស្សធម៌ស្របច្បាប់បណ្តោះអាសន្នរបស់ពួកគេនោះ។
