ប្រទេសអារ៉ាប់រួម បាននិយាយថា ខ្លួនបានបញ្ជូនយន្តហោះពន្លត់អគ្គិភ័យ ដើម្បីចូលរួមកិច្ចខិតខំប្រឹងប្រែងពន្លត់ភ្លើងចំហេះព្រៃ នៅសាធារណរដ្ឋម៉ុងតេណេហ្គ្រោ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ WAM បានរាយការណ៍ថា៖«ក្រុមនេះ កំពុងធ្វើការយ៉ាងសកម្ម ដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងចំហេះព្រៃ នៅទូទាំងតំបន់ជាច្រើននៃប្រទេសនេះ» ។

យន្តហោះនេះ បានចាកចេញពីទីក្រុងអាប៊ុយដាប៊ី ( Abu Dhabi) កាលពីថ្ងៃចន្ទ ដើម្បីទៅកាន់ទីក្រុង Podgorica ដោយដឹកឧបករណ៍ និងសម្ភារៈផ្គត់ផ្គង់សំខាន់ៗ។
សារព័ត៌មាន WAM បានបន្ថែមថា ការសម្រេចចិត្តនេះ បង្ហាញពី «សាមគ្គីភាពរបស់ថ្នាក់ដឹកនាំអារ៉ាប់រួម និងប្រជាជន ជាមួយរដ្ឋាភិបាលនិងប្រជាជនម៉ុងតេណេហ្គ្រោ ក្នុងការដោះស្រាយគ្រោះមហន្តរាយភ្លើងឆេះព្រៃដែលមិនធ្លាប់មានពីមុនមក» ។
