ព្រឹត្តិការណ៍បាត់ដំបង ម៉ារ៉ាតុងសប្បុរសធម៌​ស្វែងរកមូលនិធិជួយកុមារកំព្រា​មាន​អ្នកចូលរួម​ជាង​១ពាន់នាក់

2022/01/19 10:06:45 pm        700

បាត់ដំបង៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បានរៀបចំព្រឹត្តការណ៍បាត់ដំបងម៉ារ៉ាតុង សប្បុរសធម៌ ឆ្នាំ២០២២។កម្មវិធីនេះ បង្កើតឡើងក្នុងគោលបំណងស្វែងរកមូលនិធិជួយដល់កុមារកំព្រាក្នុងខេត្តបាត់ដំបង និងដើម្បីលើកស្ទួយវិស័យកីឡា ក្នុងខេត្ត ក៏ដូចជាលើកចិត្តទឹកចិត្តចំពោះយុវជន យុវនារី​ចូលរួមលេងកីឡា ចៀសផុតពីគ្រឿងញៀន​ល្បែងអបាយមុខ នាំមកនូវសុខភាព មិត្តភាព និងសាមគ្គីភាពផង។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជន​កម្ពុជា​ទទួលបន្ទុក៣ខេត្ត(បាត់ដំបង ព្រៃវែង និងបន្ទាយមានជ័យ) ព្រមទាំងបានការអញ្ជើញចូលរួម​ពី​ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុងបាត់ដំបង មន្ទីរ វិស័យពាក់ព័ន្ធជុំវិញខេត្ត អនុប្រធាន និងសមាជិក ស.ស.យ.ក.ខេត្ត ក្រុង/ស្រុកទាំង១៤ សិស្ស និស្សិត និងកីឡាករ កីឡាការិនី សរុបចំនួន១៤០០នាក់។

ជាលទ្ធផលចំណាត់ថ្នាក់លេខ១កីឡាករផ្នែកបុរស ​បានទៅកីឡាករ Miroshi Ake ជនជាតិជប៉ុន ចំណាត់ថ្នាក់លេខ២ Davey Calko ជនជាតិអង់គ្លេស និងចំណាត់ថ្នាក់លេខ៣ សុយ មាស សមាជិក ស.ស.យ.ក.ស្រុកភ្នំព្រឹក។

ចំណាត់ថ្នាក់កីឡាការនីផ្នែកនារី ចំណាត់លេខ១ បានទៅលើកីឡាការនី កញ្ញា. Agnes ជនជាតិដាណឺម៉ាក ចំណាត់ថ្នាក់លេខ២ កញ្ញា. ញ៉ ចំរ៉ុម មកពីអង្គការករុណាបាត់ដំបង ចំណាត់ថ្នាក់លេខ៣ កញ្ញា. រ៉ ធីតា មកពីវិទ្យាល័យព្រះមុនីវង្ស។

ក្នុងនោះជ័យលាភីចំណាត់ថ្នាក់លេខ១​ ទទួលបានពាន១ ​មេដាយមាស១ ទង់ជ័យលាភី១ និង​ប្រាក់ឧបត្ថម្ភ១លានរៀល ចំណាត់ថ្នាក់លេខ២ ​ទទួលបានមេដាយប្រាក់១ ទង់ជ័យលាភី១ និងប្រាក់​ឧបត្ថម្ភចំនួន៨០ម៉ឺនរៀល និង ចំណាត់ថ្នាក់លេខ៣​ ទទួលបានមេដាយសំរិទ្ធ១ ទង់ជ័យលាភី១ និងប្រាក់ឧបត្ថម្ភចំនួន៦០ម៉ឺនរៀល ​។

ដោយឡែកជ័យលាភីចំណាត់លេខ៤ដល់លេខ១០ ទទួលបានមេដាយសំរិទ្ធ១ បាច់ផ្កា១ និងប្រាក់​លើកទឹកចិត្តក្នុងម្នាក់​ ១០ម៉ឺនរៀល​ ព្រមទាំង​ឧបត្ថម្ភដល់កីឡាករ ​កីឡាការិនី ​ជនពិការសរុប៣០នាក់ ម្នាក់ៗ ​ទទួល​បានថវិកាឧបត្ថម្ភ ​៤ម៉ឺនរៀលផងដែរ៕

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        70
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        274
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        337

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm