សាស្ត្រាចារ្យលោកគ្រូអ្នកគ្រូវិទ្យាល័យស្វាយរៀងបន្តនាំយកគ្រឿងឧបភោគបរិភោគទៅផ្តល់ឧបត្ថម្ភបន្ថែមជូនវីរៈកងទ័ពនៅសមរភូមិជួរមុខ

2025/08/21 02:55:58 am        203

ស្វាយរៀង ៖  សាស្ត្រាចារ្យលោកគ្រូអ្នកគ្រូវិទ្យាល័យស្វាយរៀងក្រុងនិងខេត្តស្វាយរៀង ដឹកនាំដោយលោកយស់ ពៅ នាយកវិទ្យាល័យស្វាយរៀង នៅពាក់កណ្ដាលខែសីហា ឆ្នាំ២០២៥នេះ បានបន្តនាំយកគ្រឿងឧបភោគបរិភោគ របស់ឯកឧត្តម៉ែន វិបុលប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្ត សាស្ត្រចារ្យ លោកគ្រូ អ្នកគ្រូ និងមិត្តរួមជំនាន់ឆ្នាំ ១៩៨៧.១៩៩០ទៅចែកផ្តល់ជូនវីរៈកងទ័ពឈរជើងតំបន់មួយចំំនួន នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យព្រំដែនកម្ពុជាថៃ។

  នៅគ្រប់កន្លែងឈរជើងរបស់វីរកងទ័ពឈរជើង ដែលប្រតិភូ គ្រូបង្រៀនអញ្ជើញដល់ ក្នុងនាមសាស្ត្រាចារ្យលោកគ្រូអ្នកគ្រូ លោក យស់ ពៅ បានមានប្រសាសន៍សំណេះសំណាល ដោយនាំមកនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមគណៈអភិបាលខេត្តជូនចំពោះវីរៈកងទ័ពទាំងអស់ដែលឈរជើងការពារមរណភាពទឹកដីនៅក្នុងភូមិសាស្ត្រដោយក្តីនឹករលឹក។

 លោកយស់ ពៅ ក៏បានសំដែងនូវការកោតសរសើរខ្ពស់ចំពោះវីរៈកងទ័ពទាំងអស់ដែលបានប្រយុទ្ធប្រឆាំង តតាំងការពារទឹកដី ពីសំណាក់ចោរសៀមយ៉ាងអង់អាចក្លាហានដើម្បីរក្សាបានបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាឲ្យមានសន្តិភាព។ លោកយស់ ពៅបានបញ្ជាក់បន្ថែមថា រាល់គំរូវីរភាពរបស់វីរកងទ័ព ក្នុងនាមសាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ សូមធ្វើការចងចាំ នៅក្នុងក្រអៅបេះដូង និងសូមលំអោនកាយគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជនវីរៈយុទ្ធនារីដែលបានបូជាអាយុជីវិតក្នុងបុព្វហេតុការពារទឹកដីដ៏ពិសិដ្ឋនេះផងដែរ។

 សូមបញ្ជាក់ថានៅគ្រប់កន្លែង ដែលវីរៈកងទ័ពឈរជើង លោកគ្រូ អ្នកគ្រូ នូវបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគនិងថវិកាសម្រាប់ចាត់ចែងប្រើប្រាស់បន្ថែមលើរបបដែលរាជរដ្ឋាភិបាលផ្ដល់ជូនដល់វីរៈកងទ័ពផងដែរ។

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ

2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm
​មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm
​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm