រដ្ឋអាជ្ញា៖ ការរកឃើញដំបូងបង្ហាញថា យានដ្រូនយោធា បានធ្លាក់ចូលដែនដីរបស់ប៉ូឡូញ

2025/08/21 03:06:20 am        73


រដ្ឋអាជ្ញាប៉ូឡូញ នៅថ្ងៃពុធ (ទី២០ ខែសីហា) បានឲ្យដឹងថា បើយោងតាមការរកឃើញបឋម បានបង្ហាញថា វត្ថុដែលបានធ្លាក់ និងផ្ទុះក្នុងវាលពោតមួយ នៅភាគខាងកើតនៃប្រទេសប៉ូឡូញ គឺជាយានដ្រូនយោធា។

គួរបញ្ជាក់ថា ប្រទេសប៉ូឡូញនៅតែស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ ចំពោះវត្ថុនានាដែលចូលក្នុងដែនអាកាសរបស់ខ្លួន ចាប់តាំងពីមីស៊ីលអ៊ុយក្រែន បានធា្លក់ចូលដោយចៃដន្យ នៅភូមិភាគខាងត្បូង Przewodow ក្នុងឆ្នាំ២០២២ ដោយបានបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់។

រដ្ឋអាជ្ញាប្រចាំតំបន់របស់ខេត្ត Lublin លោក Grzegorz Trusiewicz បានប្រាប់អ្នកសារព័ត៌មានថា៖ «ការពិនិត្យមើលការផ្ទុះនោះ បង្ហាញថា វត្ថុនោះទំនងជាយានដ្រូនយោធា»។ លោកបានបន្ថែមថា យានដ្រូននោះត្រូវបានបំផ្លាញដោយការផ្ទុះ។

នគរបាលបានរាយការណ៍នៅមុននេះថា វត្ថុមិនស្គាល់អត្តសញ្ញាណមួយ បានធ្លាក់នៅក្នុងវាលស្រែមួយ ក្នុងតំបន់ Osiny ក្នុងខេត្ត Lublin ភាគខាងកើត ដែលជាប់ព្រំដែនអ៊ុយក្រែន។ ការផ្ទុះនោះបានបណ្ដាលឲ្យកញ្ចក់ផ្ទះជាច្រើនខ្នងបែក ប៉ុន្តែមិនមាននរណាម្នាក់រងរបួសនោះឡើយ។ មន្ត្រីបានរកឃើញបំណែកដែក និងប្លាស្ទិកដែលឆេះនៅកន្លែងកើតហេតុ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        157
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        196
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm