មនី្ទរសុខាភិបាលរាជធានី បន្តបុរេសកម្ម និងពង្រឹងការឆ្លើយតបទៅនឹងការកើនឡើងជំងឺគ្រុនឈាម នៅក្នុងរដូវវស្សា

2025/08/21 03:40:05 am        142

ភ្នំពេញ ៖ មនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានក្រើនរំលឹក និងបន្តបុរេសកម្ម និងពង្រឹងការឆ្លើយតបទៅនឹងការកើនឡើងជំងឺគ្រុនឈាម នៅក្នុងរដូវវស្សាឆ្នាំ២០២៥។

​ ជាក់ស្តែងមន្រី្តជំនាញ មនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវេជ្ជបណ្ឌិត តាំង ប៊ុនឃីម ប្រធានកម្មវិធីជំងឺគ្រុនចាញ់ និងគ្រុនឈាម តំណាងឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយការិយាល័យសុខាភិបាលស្រុកប្រតិបតិ្តមេគង្គ(ហៅកាត់ OD Mekong) និងអាជ្ញាធរក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ កាលពីល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានចុះផ្សព្វផ្សាយអប់រំ ទប់ស្កាត់លុបបំបាត់ជម្រកមូសខ្លា ផ្តល់ថ្នាំអាបែត និងបាញ់ថ្នាំសម្លាប់សត្វមូស ក្នុងសង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំរេះទី២។

 លោកវេជ្ជបណ្ឌិត តាំង ប៊ុនឃីម បានលើកឡើងថា នៅក្នុងរដូវវស្សាឆ្នាំ២០២៥ ក្រសួងសុខាភិបាល បានអំពាវនាវឲ្យសាធារណជន និងអាជ្ញាធរទាំងមូលសហការគ្នា ក្នុងការការពារ និងទប់ស្កាត់ជំងឺគ្រុនឈាម ដែលកំពុងមាននិន្នាការកើនឡើងចាប់ពីចុងខែមេសា ដោយសារទឹកភ្លៀងធ្លាក់ច្រើន បណ្តាលឲ្យមានការដក់ទឹកនៅក្នុងវត្ថុផ្សេងៗ ដែលជាកន្លែងកំណើតមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺ គ្រុនឈាម។ បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមរក្សាអនាម័យផ្ទះសម្បែង ការសម្អាតកន្លែងដក់ទឹក និងកម្ចាត់សម្ភារៈដែលអាចដក់ទឹកបាន គឺជាចំណុចសំខាន់ ក្នុងការកាត់បន្ថយកំណើតមូសខ្លា។ ការផ្លាស់ប្តូរទឹកក្នុងអាង ថូផ្កា និងឧបករណ៍ផ្ទះសម្បែងផ្សេងៗ ត្រូវអនុវត្តជាប្រចាំ ឬដាក់ថ្នាំសម្លាប់ដង្កូវទឹក និងអាចចិញ្ចឹមត្រីក្នុងអាងទឹកបានផងដែរ។ បន្ថែមពីនេះ ម្ចាស់ការដ្ឋានសំណង់ត្រូវ ផ្តោតសម្អាតវត្ថុដែលអាចដក់ទឹកបាន និងរៀបចំឧបករណ៍សំណង់ឲ្យមានរបៀបល្អ ដើម្បីចៀសវាងការកកើតមូសខ្លា នៅជុំវិញ តំបន់សំណង់។ អាជីវករដែលទាក់ទងនឹងសំបកកង់ឡាន ម៉ូតូ ត្រូវដាក់សំបកនៅកន្លែងមានដំបូល ឬគ្របឲ្យជិតដើម្បីមិនឱ្យមានទឹកដក់។ ការរក្សាអនាម័យផ្ទះស្អាត ការកាប់ស្មៅ ការស្លៀកពាក់សមរម្យការពារកាយ និងការប្រើថ្នាំបាញ់ ឬលាបកំចាត់មូស ត្រូវអនុវត្តប្រកបដោយការយកចិត្តទុកដាក់ ជាពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះ ដែលអាចប្រើថ្នាំបាញ់បានដោយសុវត្ថិភាព។ ការគេងក្នុងមុង នៅពេលថ្ងៃ និងយប់ក៏ជាវិធានការមួយដ៏មានប្រសិទ្ធភាព។

 ជាមួយគ្នានោះដែរលោកវេជ្ជបណ្ឌិត សា ដា អនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបតិ្តមេគង្គ នៃមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា បើតាមមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត (ម.គ.ច) ក្នុងឆ្នាំ២០២៥នេះ មានការកើនឡើង នៃករណីជំងឺគ្រុនឈាម ទូទាំងប្រទេស។ ហើយនៅរាជធានីភ្នំពេញ ក៏មិនខុសពីបណ្តាខេត្តដទៃផ្សេងទៀតផងដែល គឺយើងសង្កេតឃើញថាករណីជំងឺគ្រុនឈាម បានកើតឡើងលើកុមារ។ ដោយឡែកនៅក្នុងតំបន់គ្របដណ្តប់ក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបតិ្តមេគង្គ ជាពិសេសក្នុងសង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំរេះទី២ ឃើញថាមានការកើនឡើងគួរឲ្យកត់សម្គាល់នូវករណីជំងឺគ្រុនឈាមលើកុមារ។ បើតាមទិន្នន័យដែលទទួលបានពីសង្កាត់ចំនួន៣ក្នុងខណ្ឌឬស្សីកែវ មានចំនួន១៧ករណី នៃកុមារដែលកើតជំងឺគ្រុនឈាម។

 ចំណែកអាជ្ញាធរ និងប្រជាពលរដ្ឋ បង្ហាញចំណាប់អារម្មណ៍ដោយឃើញមន្រី្តសុខាភិបាល ចុះមកបាញ់ថ្នាំសម្លាប់មូសខ្លា ដើម្បីការពារសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិតជារីករាយ និងសូមថ្លែងអំណរគុណដល់មនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ក្រសួងសុខាភិបាល ជាពិសេសរាជរដ្ឋាភិបាល ដែលមានចំណាត់ការដល់ល្អៗ ធ្វើឲ្យសុខភាពរបស់បងប្អូនប្រជាពលរដ្ឋល្អប្រសើរ។

ជាចុងក្រោយក្នុងនាមមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត តាំង ប៊ុនឃីម សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ក្នុងសង្កាត់ទាំង១០៥ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចូលរួមចលនាកាត់បន្ថយ តាមដាន និងទប់ស្កាត់ការកកើតសត្វមូស ដោយប្រកាន់ខ្ជាប់នូវគោលជំហរ ស្របនឹងពាក្យស្លោក «ខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅដ្ឋានរបស់ខ្ញុំ គ្មានដង្កូវទឹក» ព្រមទាំងអនុវត្តនូវវិធានការអន្តរាគមន៍ ប្រកបដោយភាពទទួលខុសត្រូវនិងស្មារតីខ្ពស់ ដើម្បីការការពារសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍៕

អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm