រុស្ស៊ី និង​បេឡា​រុសនឹងធ្វើ​សមយុទ្ធ​នាពេលខាងមុខ​

2022/01/19 10:37:25 pm        462

​រុស្ស៊ី៖ ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ប្រទេស​រុស្ស៊ី​កំពុង​បញ្ជូន​កងទ័ព​ទៅ​កាន់​ប្រទេស​បេឡា​រុស សម្រាប់​ហ្គេម​សង្គ្រាម​ដ៏​ធំ​មួយ​នៅក្នុង​ការដាក់​ពង្រាយ​បន្ថែម​ទៀត​ ដែល​បង្កើន​កង​យោធា​របស់​រុស្ស៊ី​នៅ​ជិត​ប្រទេស​អ៊ុយ​ក្រែ​ន ​ក្នុង​ពេល​មានការ​ព្រួយបារម្ភ​ពី​ប្រទេស​លោក​ខាង​លិច​ជុំវិញ​ការឈ្លានពាន​។

​មន្ត្រី​យោធា​ប្រទេស​រុស្សី និង​បេឡា​រុស​បាន​ធ្វើ​សន្និសីទ​កាលពី​ថ្ងៃ​អង្គារ​ សម្រាប់​សេនានុព័ន្ធ​យោធាបរទេស​ស្តីពី​សមយុទ្ធ​នា​ពេល​ខាងមុខ​។ អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រុស្ស៊ី​លោក​ Alexander Fomin បាន​និយាយ​ថា សមយុទ្ធ​នេះ​មាន​គោលបំណង​អនុវត្ត​ការឆ្លើយតប​រួមគ្នា ចំពោះ​ការ​គំរាមកំហែង​ពី​ខាងក្រៅ​ដោយ​សម្ព័ន្ធមិត្ត​របស់​ប្រទេស​រុស្ស៊ី និង​បេឡា​រុស ដែលមានទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងយោធា​ជិតស្និទ្ធ​។ លោក Fomin មិនបាន​និយាយថា​ ចំនួន​ទាហាន និង​សព្វាវុធ​ប៉ុន្មាននឹងត្រូវ​ដាក់ពង្រាយ​ឡើងវិញ​ សម្រាប់​សមយុទ្ធ​នេះដែល​នឹងចូលរួម​ក្នុង​ហ្គេម​សង្គ្រាម​នោះទេ​។ មន្ត្រី​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​ព្រមាន​ថា ប្រទេស​រុស្ស៊ី​អាច​បើក​ការវាយប្រហារ​ពី​គ្រប់​គោលដៅ រួមទាំង​ពី​ទឹកដី​នៃ​សម្ព័ន្ធមិត្ត​របស់ខ្លួនគឺ​ប្រទេស​បេឡា​រុស។​

​ការដាក់​ពង្រាយ​នេះ​នឹង​ជំរុញ​ឲ្យ​មាន​ទាហាន​ប្រមាណ ១០ម៉ឺន​នាក់រួមជាមួយ​រថក្រោះ និង​អាវុធធុន​ធ្ងន់​ផ្សេងទៀតដែល​បាន​ប្រមូលផ្តុំ​នៅ​ជិត​ប្រទេស​អ៊ុយ​ក្រែ​ន ក្នុង​អ្វីដែលប្រទេស​លោកខាងលិចព្រួយបារម្ភ​ថា ​អាចជា​ការឈានទៅរក​ការឈ្លានពាន​។ រុស្ស៊ី​បាន​បដិសេធ​ពីបំណង​វាយប្រហារអតីត​ប្រទេសជិតខាង​របស់​សូ​វៀត ប៉ុន្តែ​ទាមទារ​ការធានា​ពី​ប្រទេស​លោកខាងលិច​ថា​ អង្គការ NATO នឹងមិន​ពង្រីកខ្លួន​ទៅរក​ប្រទេស​អ៊ុយ​ក្រែ​ន ឬ​ប្រទេស​អតីត​សហភាពសូវៀត​ផ្សេងទៀត ឬ​ដាក់​កងទ័ព និង​សព្វាវុធ​នៅ​ទី​នោះឡើយ​។ ទីក្រុង​វ៉ាស៊ីនតោន និង​សម្ព័ន្ធមិត្ត​របស់ខ្លួនបាន​ច្រានចោល​យ៉ាងម៉ឺងម៉ាត់ ​នូវ​ការទាមទារ​របស់​ទីក្រុង​មូ​ស្គូ​ក្នុងអំឡុង​ការចរចា​កាលពី​សប្តាហ៍​មុន រវាង​ប្រទេស​រុស្ស៊ី​-​អាមេរិកនៅ​ទីក្រុង​ហ្សឺ​ណែវ និង​កិច្ចប្រជុំ​អង្គការ​ណា​តូ​-​រុស្ស៊ីដែល​ពាក់ព័ន្ធនៅ​ទីក្រុង​ព្រុ​ច​សែ​ល៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm