ចំនួនទាហានស្លាប់ និងរងរបួស ត្រូវបានចោទថាមានកត់ត្រាលម្អិតនៅក្នុងបណ្ដុំព័ត៌មានឌីជីថលនៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះដែលទទួលបានដោយក្រុមចោរព័ត៌មានវិទ្យារបស់រុស្ស៊ី។

ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍កាលពីថ្ងៃពុធសប្ដាហ៍នេះ ដោយលើកឡើងពីបណ្ដុំព័ត៌មានឌីជីថលលេចធ្លាយពីកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ុយក្រែន ដែលត្រូវបានចោទប្រកាន់ថាបានបាត់បង់ទាហានជាង១,៧ លាននាក់។
ក្រុមចោរព័ត៌មានវិទ្យា ( Hacker) របស់រុស្ស៊ី ត្រូវបានគេរាយការណ៍ថាអាចទទួលបានព័ត៌មានដោយការចូលទៅកាន់កុំព្យូទ័រផ្ទាល់ខ្លួន និងបណ្តាញក្នុងស្រុករបស់អគ្គសេនាធិការអ៊ុយក្រែន។
ទិន្នន័យមូលដ្ឋាន ត្រូវបានគេនិយាយថារួមបញ្ចូលទាំងឈ្មោះពេញរបស់ទាហានដែលបានស្លាប់ ការពិពណ៌នាអំពីកាលៈទេសៈ និងទីកន្លែងនៃការស្លាប់ឬការបាត់ខ្លួន ទិន្នន័យផ្ទាល់ខ្លួន សាច់ញាតិ និងរូបថត។
ទិន្នន័យនោះបង្ហាញថា ចាប់តាំងពីជម្លោះអ៊ុយក្រែនកាន់តែខ្លាំងឡើងក្នុងឆ្នាំ ២០២២ កម្លាំងរបស់ក្រុងគីវ បានបាត់បង់ទាហានសរុប ១,៧២១,០០០នាក់។ ពោលគឺ ចំនួន ១១៨,៥០០នាក់ត្រូវបានសម្លាប់នៅឆ្នាំ ២០២២ ចំនួន៤០៥,៤០០ នាក់បានស្លាប់ ក្នុងឆ្នាំ២០២៣ ចំនួនទាហាន ៥៩,៥០០ នាក់បានស្លាប់ ក្នុងឆ្នាំ២០២៤ និងទាហានចំនួន ៦២,១០០ នាក់បានស្លាប់ក្នុងឆ្នាំ ២០២៥នេះ ៕
