ប្រមុខអង្គការសហប្រជាជាតិ ជំរុញឱ្យមានបទឈប់បាញ់នៅហ្កាហ្សាជាបន្ទាន់ ដោយព្រមានពីមនុស្សស្លាប់ និងរបួសក្នុងប្រតិបត្តិការរបស់អ៊ីស្រាអែល

2025/08/21 06:12:07 pm        221

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអំពាវនាវឱ្យមានបទឈប់បាញ់ភ្លាមៗ នៅក្នុងដែនដីហ្កាហ្សា បន្ទាប់ពីអ៊ីស្រាអែល បានប្រកាសជំហានដំបូងនៃប្រតិបត្តិការដើម្បីដណ្តើមកាន់កាប់ទីក្រុងហ្កាហ្សា។

លោក Guterres បាននិយាយនៅក្នុងប្រទេសជប៉ុនជាកន្លែងដែលលោកកំពុងចូលរួមសន្និសីទអន្តរជាតិតូក្យូស្តីពីការអភិវឌ្ឍន៍អាហ្វ្រិកថា ពិតជាចាំបាច់ខ្លាំងណាស់ក្នុងការឈានដល់បទឈប់បាញ់ភ្លាមៗនៅហ្កាហ្សា ដើម្បីជៀសវាងការស្លាប់ និងការបំផ្លិចបំផ្លាញ ដោយសារប្រតិបត្តិការយោធារបស់អ៊ីស្រាអែលដែលត្រូវតែធ្វើជៀសមិនរួច ប្រឆាំងនឹងទីក្រុងហ្កាហ្សា។

អ៊ីស្រាអែល ដែលបានហៅទាហានបម្រុងរាប់ម៉ឺននាក់ កំពុងបន្តឆ្ពោះទៅមុខជាមួយនឹងផែនការរបស់ខ្លួនក្នុងការដណ្តើមយកទីក្រុងដ៏ធំបំផុតរបស់ហ្កាហ្សា ទោះមានការរិះគន់ពីអន្តរជាតិចំពោះប្រតិបត្តិការដែលទំនងជាបង្ខំឱ្យមានការផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីនជាច្រើននាក់ទៀតយ៉ាងណាក៏ដោយ។ បច្ចុប្បន្នអ៊ីស្រាអែលកាន់កាប់ប្រហែល ៧៥% នៃតំបន់ហ្កាហ្សាស្ទ្រីប។

គួររម្លឹកថា សង្គ្រាមនៅហ្កាហ្សាបានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅពេលដែលក្រុមខ្មាន់កាំភ្លើងដឹកនាំដោយក្រុមហាម៉ាស បានវាយប្រហារសហគមន៍អ៊ីស្រាអែលភាគខាងត្បូងដោយបានសម្លាប់មនុស្សប្រហែល១.២០០នាក់ ភាគច្រើនជាជនស៊ីវិល និងចាប់មនុស្សជាចំណាប់ខ្មាំងចំនួន២៥១  នាក់រួមទាំងកុមារចូលទៅក្នុងហ្កាហ្សា ដែលរហូតមកដល់ពេលនេះនៅតែមានមនុស្សរាប់សិបនាក់ជាប់ឃុំក្នុងដៃក្រុមហាម៉ាសនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm