អាជ្ញាធរប្រទេសម៉ិកស៊ិក បានប្រកាសកាលពីថ្ងៃពុធ ទី២០ ខែសីហា ពីការចាប់ខ្លួនមនុស្ស ១៣ នាក់ដែលតាមការចោទប្រកាន់ថាជាប់ពាក់ព័ន្ធក្នុងការសម្លាប់មន្ត្រីជាន់ខ្ពស់របស់ទីក្រុង Mexico City ពីរនាក់កាលពីខែឧសភា ជាការវាយប្រហារនៅពេលថ្ងៃ ដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើលនៅក្នុងរដ្ឋធានី។

លោក Omar Garcia Harfuch រដ្ឋមន្ត្រីសន្តិសុខ និងការពារជនស៊ីវិលរបស់ប្រទេសម៉ិកស៊ិក បាននិយាយថា ជនសង្ស័យ ត្រូវបានឃុំខ្លួនបន្ទាប់ពីការស៊ើបអង្កេតជាច្រើនខែ និងមានការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងរដ្ឋាភិបាលសហព័ន្ធ និងទីក្រុង។

អាជ្ញាធរទីក្រុង Mexico City បាននិយាយថាក្រុមអ្នកស៊ើបអង្កេតកំពុងស្វែងរកមូលហេតុដែលជំរុញឲ្យមានឃាតកម្ម រួមទាំងលទ្ធភាពដែលជនរងគ្រោះត្រូវបានគេកំណត់គោលដៅដោយសារតែតួនាទីផ្លូវការរបស់ពួកគេឬយ៉ាងណា។ លោក Vazquez Camacho និយាយបន្ថែមថា ភ័ស្តុតាងដែលប្រមូលបានជាច្រើនបានភ្ជាប់ជនសង្ស័យទៅនឹងការជួញដូរគ្រឿងញៀន ចោរកម្មយានយន្ត និងឧក្រិដ្ឋកម្មនៃក្រុមឧក្រិដ្ឋកម្ម និងមនុស្សឃាត។
ការវាយប្រហារដែលបានធ្វើឡើងដោយខ្មាន់កាំភ្លើងជិះលើម៉ូតូ បានបង្កើនការព្រួយបារម្ភអំពីសន្តិសុខនៅទីក្រុង Mexico City ដែលត្រូវបានគេចាត់ទុកថាមានសុវត្ថិភាពជាងផ្នែកនានានៅក្នុងប្រទេសនេះ។