ទឹកជំនន់ក្នុងរដូវមូសុងដ៏កម្រោល បានសម្លាប់មនុស្សយ៉ាងតិច ១.៨៦០នាក់ នៅឥណ្ឌា និងប៉ាគីស្ថាន

2025/08/21 09:29:39 pm        365

រដូវមូសុងដ៏កាចសាហាវក្នុងឆ្នាំ២០២៥នេះ បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១.៨៦០នាក់ នៅក្នុងប្រទេសឥណ្ឌា និងប៉ាគីស្ថាន ជាមួយនឹងទឹកជំនន់យ៉ាងគំហុក បំណាក់ដី និងបង្កការជន់លិចទីក្រុង ដែលបង្ហាញពីកំណើនភាពងាយរងគ្រោះបំផុតក្នុងតំបន់ ទៅនឹងគ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុបែបនេះ។

ឥណ្ឌា បានរាយការណ៍ថាមានអ្នកស្លាប់ចំនួន ១.១០៩នាក់ ចាប់តាំងពីចុងខែឧសភាមក ខណៈមនុស្ស ៧៥៩នាក់ បានស្លាប់នៅប៉ាគីស្ថាន ចាប់តាំងពីថ្ងៃទី២៦ ខែមិថុនា នេះបើយោងតាមតួលេខផ្លូវការពីប្រទេសជិតខាងទាំងពីរ។ ជនរងគ្រោះជាច្រើននាក់បានលង់ទឹកស្លាប់ ចំណែកអ្នកផ្សេងទៀតបានស្លាប់ដោយសារបំណាក់ដីគ្របសង្កត់ ឬដួលរលំផ្ទះសម្បែង។

នៅឥណ្ឌា គ្រោះថ្នាក់លង់ទឹកស្លាប់មានចំនួន ៤៨៤នាក់ និងអ្នកស្លាប់ពីទឹកជំនន់ ១១៦នាក់ នេះបើយោងតាមទិន្នន័យ ខណៈផ្ទះសម្បែងចំនួន ៥ម៉ឺនខ្នង ត្រូវបានខូចខាត ដែលប៉ះពាល់ដល់មនុស្សរាប់សែននាក់។ ដោយរដូវខ្យល់មូសុងនៅតែសល់ប៉ុន្មានសប្ដាហ៍ទៀត ចំនួនអ្នកស្លាប់អាចកើនឡើងកាន់តែច្រើនពីប្រទេសទាំងពីរ។

បម្រែបម្រួលអាកាសធាតុកំពុងបង្កើនឥទ្ធិពលយ៉ាងកម្រោលរបស់ខ្យល់មូសុងនៅអាស៊ីខាងត្បូង ខណៈបាតុភូតតាមរដូវកាលមួយនេះ ជាធម្មតាតែងនាំភាពធូរស្រាលដល់កសិករ ប៉ុន្តែពេលនេះកាន់តែមានផលវិបាកធ្ងន់ធ្ងរ។ កំណើនសីតុណ្ហភាពសកល ក៏កំពុងបង្កើនភាពញឹកញាប់ និងកម្លាំងនៃព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរផងដែរ ដូចជាទឹកជំនន់ គ្រោះរាំងស្ងួត ព្យុះស៊ីក្លូន និងរលកកម្ដៅជាដើម៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm