ប្រទេសអេហ្ស៊ីប បានបញ្ជូនរថយន្តជំនួយមនុស្សធម៌ចំនួន ១.២៨៨គ្រឿង ទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប ឆ្លងកាត់ច្រក Kerem Shalom ចន្លោះថ្ងៃទី ២៧ ខែកក្កដា ដល់ថ្ងៃទី ១៧ ខែសីហា។ នេះបើយោងតាមតារាងស្ថិតិដែលចេញផ្សាយដោយក្រសួងការបរទេសអេហ្ស៊ីប កាលពីថ្ងៃពុធ។

តារាងស្ថិតិនោះ បានបង្ហាញថា រថយន្តដឹកសម្ភារៈជំនួយរហូតដល់ ៥.000គ្រឿង កំពុងរង់ចាំ នៅខាងអេហ្ស៊ីប ដើម្បីចូលទៅកាន់ហ្កាហ្សា។
យោងតាមក្រសួងបានឲ្យដឹងថា ប្រទេសអេហ្ស៊ីប បានជួយសម្រួលដល់ការចូលនូវជំនួយផ្នែកវេជ្ជសាស្រ្ត និងអាហារចំនួន ៥៥០.000 តោន ទៅកាន់តំបន់ហ្កាហ្សា ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ ដែលស្មើនឹងប្រហែល ៧០ភាគរយនៃជំនួយមនុស្សធម៌សរុប ដែលត្រូវបានបញ្ជូន ទៅកាន់តំបន់នេះ។

តារាងស្ថិតិនោះ ក៏បានកត់ត្រានូវយន្តហោះចំនួន ១៦៩គ្រឿងពីប្រទេសអេហ្ស៊ីប ដែលដឹកជំនួយសង្គ្រោះចំនួន ៣.៧៣០តោន ទៅកាន់តំបន់ហ្កាហ្សា យន្តហោះចំនួន ១.0២២គ្រឿងមកពីប្រទេសផ្តល់ជំនួយមួយចំនួន បានចុះចត នៅអាកាសយានដ្ឋាន El Arish ដែលមានផ្ទុកជំនួយ ២៧.២៤៧តោន និងនាវាដឹកជំនួយចំនួន ៥៩១គ្រឿង ត្រូវបានទទួលតាមរយៈកំពង់ផែអេហ្ស៊ីប ចាប់តាំងពីវិបត្តិនេះ បានចាប់ផ្តើម។