អាជ្ញាធរស៊ីរី ទទូចថា ជំនួយទាំងអស់ ត្រូវតែឆ្លងកាត់បណ្តាញដែលគាំទ្រដោយទីក្រុងដាម៉ាស

2025/08/21 09:56:24 pm        444

អាជ្ញាធរស៊ីរី បាននិយាយកាលពីថ្ងៃពុធថា ជំនួយមនុស្សធម៌ទាំងអស់ ត្រូវតែចូលប្រទេសនេះ តាមរយៈ បណ្តាញ ដែលអនុម័តដោយទីក្រុងដាម៉ាស ដោយបដិសេធការអំពាវនាវឲ្យបង្កើតច្រករបៀងឆ្លងព្រំដែនជំនួស ជាពិសេសនៅក្នុងខេត្ត Sweida ភាគខាងត្បូង។

មន្ត្រីមិនបញ្ចេញឈ្មោះម្នាក់ ដែលដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បាននិយាយថា ការដឹកជញ្ជូនជំនួយនទាំងអស់ ត្រូវតែមានការសម្របសម្រួលដោយផ្ទាល់ជាមួយទីក្រុងដាម៉ាស ដើម្បីធានាថា ពួកគេ «មានសុវត្ថិភាព និងរៀបចំយ៉ាងត្រឹមត្រូវ»។ មន្ត្រីរូបនេះ បាននិយាយថា អាជ្ញាធរស៊ីរី បានផ្តល់ការយល់ព្រមជាចាំបាច់ ដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិ ហើយថា ក្បួនរថយន្តសង្គ្រោះស៊ីរីនៅតែបន្តប្រតិបត្តិការជាប្រចាំ។

សេចក្តីថ្លែងការណ៍នេះ គឺស្មើនឹងការបដិសេធសំណើរបស់ខេត្តSweida ដើម្បីបើកច្រកជំនួយឆ្លងកាត់ប្រទេសហ្ស៊កដានី ឬអ៊ីស្រាអែល។ របាយការណ៍របស់សារព័ត៌មាន SANA បាននិយាយថា គោលនយោបាយនេះ ត្រូវបានអនុវត្តទូទាំងប្រទេស។

ការប្រកាសនេះ បានធ្វើឡើង ចំពេលដែលភាពចលាចលកាន់តែខ្លាំងឡើង នៅក្នុងទីក្រុង Sweida ជាកន្លែងដែលក្រុមប្រដាប់អាវុធជនជាតិភាគតិច Druze បានប៉ះទង្គិច ជាមួយក្រុមប្រឆាំងដែលដឹកនាំដោយក្រុមកាន់និកាយស៊ុននី និងកងកម្លាំងរដ្ឋាភិបាល។ កន្លងមក អ៊ីស្រាអែល បានផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តនៅក្នុងតំបន់នេះ ដោយបានធ្វើជម្លោះជុំវិញលទ្ធភាពទទួលបានជំនួយកាន់តែស្មុកស្មាញ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        51
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        110
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm