ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញធ្វើបទបង្ហាញអំពីការវិវត្ត នៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ រួមទាំងបញ្ហាមីន ជូនបណ្តាអង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា។
សូមជម្រាបជូនថា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ប្រមុខការទូតកម្ពុជា បានជួបប្រជុំជាមួយបណ្តាអង្គទូតបរទេសប្រចាំកម្ពុជាចំនួន២៧ប្រទេស ដើម្បីពន្យល់អំពីការវិវត្តថ្មី នៃស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ ក៏ដូចជា ការបញ្ជូនសំណុំរឿង ប្រាសាទតាមាន់ធំ ,ប្រាសាទតាមាន់តូច, ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)៕



