ការពង្រីកចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិជន គឺការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

2025/08/21 10:51:38 pm        182

ភ្នំពេញ ៖ អគ្គនាយកបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ ចាត់ទុកការពង្រីកវិសាលភាពចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិជន ជា ផ្នែកមួយដ៏សំខាន់ និងចាំបាច់បំផុត ក្នុងការរួមចំណែកដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុរយៈពេលវែង និងជំរុញបរិយាបន្នហិរញ្ញវត្ថុនៅ កម្ពុជា។

​លោក ឡាយ សុខហេង អគ្គនាយកបទប្បញ្ញត្តិនិងបរិយាបន្នហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងសិក្ខាសាលាស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន” នៅស្រុកសន្ទុក ខេត្តកំពង់ធំ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នេះថា ក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ត្រូវបានសម្រេចដោយជោគជ័យ នូវសមិទ្ធផលជាច្រើន។ ជាមួយវឌ្ឍនភាពនេះ វិស័យធនាគារបាននឹងកំពុងរីកចម្រើន និងដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកជំរុញការអភិវឌ្ឍលើគ្រប់វិស័យនជាពិសេស ពង្រឹង កំណើនសេដ្ឋកិច្ចផងដែរ។ បន្ថែមពីនេះ ដើម្បីធានានូវភាពធន់ និងវឌ្ឍនភាពប្រព័ន្ធធនាគារ, ធនាគារជាតិនៃកម្ពុជាបានធ្វើទំនើបកម្ម ឥតឈប់ឈរ ជាមួយនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថលថ្មីៗ ស្របទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលក្នុងតំបន់និងសកល។

លោកអគ្គនាយក លើកឡើងបន្តថា ជុំវិញហិរញ្ញវត្ថុនេះ ក្នុងនោះការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ បានផ្តល់នូវគុណតម្លៃ យ៉ាងសំខាន់ និងប្រកបដោយតម្លាភាព និងក្រមសីលធម៌សម្រាប់អ្នកប្រើប្រាស់។ ការណ៍នេះ ការពង្រីកវិសាលភាពសេវាហិរញ្ញវត្ថុឆ្ពោះ ទៅកាន់គុណភាព ប្រសិទ្ធភាព ភាពងាយស្រួល និងកាត់បន្ថយតម្លៃប្រតិបត្តិការ តាមរយៈថ្នាលឌីជីថល គឺបានផ្តល់អត្ថប្រយោជន៍ ជាច្រើនដល់ប្រជាជនកម្ពុជា។ ប៉ុន្តែថ្នាលឌីជីថល ក៏ប្រៀបបាននឹងអាវុធមុខពីរ ដោយប្រាកដណាស់ថា វាអាចជួយឱ្យយើងបង្កើន ប្រសិទ្ធភាពនៃការប្រើប្រាស់ ខណៈបច្ចេកវិទ្យាហិរញ្ញវត្ថុក៏បានបង្កឱ្យមានហានិភ័យផងដែរដូចជា៖ ការឆបោកផ្នែកហិរញ្ញវត្ថុតាមប្រព័ន្ធ អនឡាញ ការលួចក្លែងបន្លំអត្តសញ្ញាណកម្ចីអនឡាញ កម្ចីខុសច្បាប់ ដែលមានការប្រាក់ខ្ពស់លើសលប់ជាដើម។ 

ទាក់ទិនបញ្ហាហិរញ្ញវត្ថុនេះ ធនាគារជាតិនៃកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ ក្នុងការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និង លើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេស កុមារ ស្ត្រី និងប្រជាពលរដ្ឋ នៅតាមតំបន់មូលដ្ឋាន។ បន្ថែមពីនេះ ធនាគារជាតិនៃកម្ពុជា ក៏បានអនុវត្តនូវវិធានការពង្រឹងកិច្ចការពារ អតិថិជន ដែលមានលក្ខណៈបុរេសកម្មជាច្រើន ព្រមទាំងបានគាំទ្រ និងសហការជាមួយ ភាគីពាក់ព័ន្ធនានា ដើម្បីបន្តលើកកម្ពស់ការ ផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ធានានូវការប្រកួតប្រជែងដោយយុត្តិធម៌ និងតម្លាភាព និងការការពារសិទ្ធិ និងអត្ថប្រយោជន៍របស់អតិថិជន។ 

ជុំវិញបញ្ហានេះ, លោកអគ្គនាយក លើកទឹកចិត្ត និងជំរុញឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ ត្រូវបន្តធានាឱ្យបាន នូវ ការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងក្រមប្រតិបត្តិសម្រាប់វិស័យ និងគោលការណ៍ផ្តល់ឥណទានប្រកបដោយការទទួល ខុសត្រូវ ហើយត្រូវចៀសវាងការស្នើសុំឱ្យអាជ្ញាធរមូលដ្ឋាន ចូលរួមជាមួយបុគ្គលិករបស់ខ្លួន ក្នុងដំណើរការប្រមូលឥណទាន ឬប្រើ ប្រាស់ឈ្មោះរបស់អាជ្ញាធរ ដើម្បីដាក់សម្ពាធណាមួយដល់អតិថិជន៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm