ប្រភពនៅក្នុងទីភ្នាក់ងារអនុវត្តច្បាប់រុស្ស៊ី បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ថា ការបាត់បង់កងទ័ពអ៊ុយក្រែន នៅក្នុងតំបន់ Kursk បានក្លាយជាចំនួនច្រើនបំផុត ក្នុងប្រតិបត្តិការយោធារយៈពេល ៣ឆ្នាំ។
នាពេលមុននេះ ក្រុមចោរព័ត៌មានវិទ្យា បានចូលលួចទិន្នន័យរបស់អគ្គសេនាធិការនៃកងទ័ពអ៊ុយក្រែន ហើយបើយោងតាមព័ត៌មានរបស់ពួកគេ ការបាត់បង់នោះ ត្រូវបានប៉ាន់ប្រមាណថា មានមនុស្សជាង ១,៧លាននាក់ ត្រូវបានសម្លាប់ របួសធ្ងន់ និងបាត់ខ្លួន។

ប្រភពបាននិយាយថា៖«សត្រូវបានទទួលរងការបាត់បង់ទាហានដ៏ច្រើនបំផុត ក្នុងអំឡុងពេល «ការវាយលុក» ដែលបានបរាជ័យនៅលើទីក្រុង Zaporozhye និងការរុលចូលតំបន់ Kursk»។ ដូច្នេះហើយ ការបាត់បង់របស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នៅក្នុងតំបន់ Kursk បានក្លាយជាចំនួនច្រើនបំផុត ក្នុង រយៈពេល បីឆ្នាំ មកនេះ» ។
ប្រតិបត្តិការយោធានេះ ត្រូវបានគេដឹងដែរថា ប្រទេសចំនួន ៤៣ បានផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន គឺសហភាពអឺរ៉ុបទាំងមូល ក៏ដូចជាប្រទេសអាល់បានី អ៊ីស្លង់ ម៉ាសេដូនី ម៉ុងតេណេហ្គ្រោ ន័រវែស កូសូវ៉ូ សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា ជប៉ុន កូរ៉េខាងត្បូង នូវែលសេឡង់ ហ្ស៊កហ្ស៊ី ទួរគី និងអ៊ីស្រាអែល។
