លោក Netanyahu បង្កើនការវាយប្រហារលើមេដឹកនាំអូស្ត្រាលី ខណៈសហគមន៍ជ្វីហ្វជំរុញឲ្យស្ងប់ស្ងាត់

2025/08/21 11:09:38 pm        48

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃព្រហស្បតិ៍ (ទី២១ ខែសីហា) បានបង្កើនការវាយប្រហារផ្ទាល់ខ្លួនទៅលើសមភាគីអូស្ត្រាលី លោក Anthony Albanese ជុំវិញការសម្រេចចិត្តរបស់រដ្ឋាភិបាលប្រទេសនេះ ក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដោយនិយាយថា ប្រវត្តិនយោបាយរបស់លោក Albanese ត្រូវបានធ្វើខូចជារៀងរហូត។

គួរបញ្ជាក់ថា ទំនាក់ទំនងការទូត រវាងអូស្ត្រាលី និងអ៊ីស្រាអែល បានជួបនឹងភាពអាប់អួ ចាប់តាំងពីរដ្ឋាភិបាលគណបក្សការងារកណ្តាល-ឆ្វេងនិយមរបស់លោក Albanese កាលពីសប្តាហ៍មុន បានប្រកាសថា ខ្លួននឹងទទួលស្គាល់ឋានៈជារដ្ឋប៉ាឡេស្ទីនតាមលក្ខខណ្ឌ បន្ទាប់ពីមានចំណាត់ការស្រដៀងគ្នាពីសំណាក់ប្រទេសបារាំង អង់គ្លេស និងកាណាដា។ ការសម្រេចនេះបានជំរុញឲ្យលោក Netanyahu ចាប់ផ្តើមការវាយប្រហារផ្ទាល់ខ្លួនលើលោក Albanese ហើយលោកបានដំឡើងការថ្កោលទោសទ្វេដង នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចាក់ផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយ Sky News Australia។

បន្ទាប់ពីពិពណ៌នាអំពីលោក Albanese កាលពីដើមសប្តាហ៍នេះថា ជា «អ្នកនយោបាយទន់ខ្សោយដែលក្បត់អ៊ីស្រាអែល និងបោះបង់ចោលជនជាតិជ្វីហ្វរបស់អូស្ត្រាលី» លោក Netanyahu បានលើកឡើងបន្ថែមទៀតថា៖ «ខ្ញុំគិតថា កំណត់ត្រារបស់លោកត្រូវបានធ្វើឲ្យខូចជារៀងរហូត ដោយភាពទន់ខ្សោយដែលលោកបានបង្ហាញនៅចំពោះមុខក្រុមភេរវករហាម៉ាស»។ 

កាលពីថ្ងៃទី២០ ខែសីហា លោក Albanese បាននិយាយសម្រាលការរិះគន់របស់លោក Netanyahu ដោយបានបញ្ជាក់ថា លោកមិនបាន «មានទោមនស្សនឹងសម្ដីនោះឡើយ» ហើយថា លោកបានប្រព្រឹត្តចំពោះមេដឹកនាំនៃប្រទេសដទៃទៀត ដោយសេចក្ដីគោរព។ 

ក្រុមប្រឹក្សាប្រតិបត្តិនៃសហគមន៍ជនជាតិជ្វីហ្វអូស្ត្រាលី នៅក្នុងលិខិតដាច់ដោយឡែកពីគ្នាដែលបានផ្ញើកាលពីថ្ងៃទី២០ ខែសីហា ទៅកាន់មេដឹកនាំទាំង២ បានជំរុញឲ្យមានការពិភាក្សាដោះស្រាយការខ្វែងគំនិតគ្នា តាមរយៈទំនាក់ទំនងការទូត ជាជាងការលើកឡើងជាសាធារណៈ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        198
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        185
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm