
ភ្នំពេញ៖ ហ្វេសប៊ុករបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិ ការអន្តរជាតិ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បានផ្សព្វផ្សាយថា ឯកឧត្ដមបានសន្ទនាតាមទូរសព្ទជា មួយឯកឧត្តមបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន រដ្ឋមន្ត្រីការបរទេសបង់ក្លាដេសអំពីបញ្ហាប្រឈមមួយចំ នួនក្នុងតំបន់យើងសព្វថ្ងៃនេះ។
ហ្វេសប៊ុកឯកឧត្ដម ប្រាក់ សុខុន ដដែលបន្តថា យើងមានការព្រួយបារម្ភពីភាពងាយរងគ្រោះរបស់ជនភៀសខ្លួននៅខក់បាសា ដែលអាចទៅចូលរួមជាមួយចលនារ៉ាឌីកាល់ និងក្រុមជ្រុលនិយម ព្រមទាំងស ង្ឃឹមថា ដំណើរការធ្វើមាតុភូមិនិវត្តន៍របស់ពួកគាត់នឹងប្រកបទៅដោយសុវត្ថិភាព និងភាពសមរម្យ។ ទន្ទឹមនឹងនេះ យើងក៏សង្ឃឹមថា ប្រទេសមីយ៉ាន់ម៉ានឹងឆាប់ទទួលបានស្ថិរភាព និងសន្តិភាព ដែលជាផលប្រយោជន៍រួមរបស់ប្រជាជនមីយ៉ាន់ម៉ាគ្រប់រូប និងសម្រាប់តំបន់យើងទាំងមូល។
កម្ពុជានៅតែមានសុទិដ្ឋិនិយមចំពោះសំណើរបស់បង់ក្លាដែស ដើម្បីក្លាយជាដៃគូសន្ទនាតាមវិស័យរប ស់អាស៊ាន។ ប្រទេសយើងទាំងពីរនឹងបន្តគាំទ្រគ្នាទៅវិញទៅមកតាមមធ្យោបាយផ្សេងៗ ក្នុងស្មារតីព ង្រឹងបន្ថែមនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើង៕ ដោយ៖ គង់ ឌិន