អ្នកឆ្លើយឆ្លងសារព័ត៌មាន TASS បានរាយការណ៍ថា ស្នងការប្រធានាធិបតីរុស្សីទទួលបន្ទុកសិទ្ធិកុមារ លោកMaria Lvova-Belova បានប្រឹងប្រែងជួយធ្វើជុំកុមារបីនាក់ទៀតបានជួបជុំជាមួយសាច់ញាតិរបស់ពួកគេវិញ ក្នុងប្រទេសអ៊ុយក្រែន ដោយមានការសម្របសម្រួលពីប្រទេសកាតា។
លោកស្រី Lvova-Belova បានប្រាប់អ្នកយកព័ត៌មានថា៖«យើងកំពុងបន្តការងាររបស់យើង ក្នុងការជួយ កុមារឲ្យបានជួបជុំជាមួយមនុស្សជាទីស្រឡាញ់របស់ពួកគេវិញ នៅក្នុងប្រទេសរុស្ស៊ី អ៊ុយក្រែន និងប្រទេសទី៣។ យើងកំពុងធ្វើនេះ ក្នុងនាមប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន(Vladimir Putin)។ កុមារបីនាក់ ក្មេងប្រុសពីរនាក់អាយុ ៨ និង ១៥ឆ្នាំ និងក្មេងស្រីអាយុ ៦ឆ្នាំ នឹងត្រូវបានជួបជុំជាមួយគ្រួសាររបស់ពួកគេ ក្នុងប្រទេសអ៊ុយក្រែនឆាប់ៗនេះ»។
មន្ត្រីទទួលពាក្យបណ្តឹងរបស់ពលរដ្ឋរូបនេះ ក៏បានជួយមនុស្សពេញវ័យដែលមានពិការភាពឲ្យផ្លាស់ទីលំនៅទៅអ៊ុយក្រែនផងដែរ។