រដ្ឋមន្ត្រីការបរទេស៖ ហុងគ្រីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចាសន្តិភាពអ៊ុយក្រែន-រុស្ស៊ី

2025/08/22 01:30:37 am        87

តាមរយៈផតឃែស្ថនៅលើបណ្ដាញសង្គម Facebook នាថ្ងៃព្រហស្បតិ៍ (ទី២១ ខែសីហា) នេះ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយថា ប្រទេសហុងគ្រី បានស្នើសុំធ្វើជាម្ចាស់ផ្ទះកិច្ចចរចាសន្តិភាព រវាងរុស្ស៊ី និងអ៊ុយក្រែន ចំនួន ២ដង ហើយការផ្តល់ជូននៅតែរក្សាដដែល។

លោក Szijjarto បានឆ្លើយតបចំពោះសេចក្ដីរាយការណ៍ ដែលថា សេតវិមានកំពុងសម្លឹងមើលរដ្ឋធានី Budapest នៃប្រទេសហុងគ្រី ជាកន្លែងសម្រាប់កិច្ចប្រជុំត្រីភាគី ដែលអាចកើតមាន រវាងប្រធានាធិបតីអាមេរិក លោក Donald Trump មេដឹកនាំរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy។

សារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃអង្គារថា សេវាសម្ងាត់របស់សហរដ្ឋអាមេរិក កំពុងរៀបចំសម្រាប់កិច្ចប្រជុំកំពូល នៅក្នុងប្រទេសអឺរ៉ុបកណ្តាល ដោយទីក្រុង Budapest បានលេចឡើងជាជម្រើសទី១ សម្រាប់សេតវិមាន។

នៅក្នុងផតឃែស្ថប្រចាំថ្ងៃដែលរៀបចំដោយសមាជិករដ្ឋាភិបាល លោក Szijjarto បាននិយាយថា៖ «ប្រសិនបើយើងត្រូវបានស្នើឲ្យផ្ដល់ជំនួយ យើងត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់នូវលក្ខខណ្ឌសមរម្យ និងសុវត្ថិភាព សម្រាប់ការចរចាសន្តិភាពបែបនេះ។ យើងរីករាយ ប្រសិនបើយើងអាចរួមចំណែកដល់ភាពជោគជ័យនៃកិច្ចប្រឹងប្រែងសន្តិភាព»។

តែយ៉ាងណាក្ដី រដ្ឋមន្ត្រីការបរទេសបានបដិសេធរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ក្នុងនោះរួមមានទាំងពីសារព័ត៌មាន Reuters និង Bloomberg ផងដែរ ដែលថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានទូរសព្ទទៅនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ដើម្បីជជែកអំពីការចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែន បន្ទាប់ពីមានកិច្ចប្រជុំកំពូលកាលពីថ្ងៃចន្ទ ជាមួយប្រធានាធិបតីអ៊ុយក្រែន និងបណ្ដាមេដឹកនាំអឺរ៉ុប៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm