​ ផ្នែកខ្លះរបស់រុស្ស៊ី ប្រឈមនឹងកង្វះប្រេងសាំង បន្ទាប់ពីអ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេង

2025/08/22 02:28:43 am        114


តំបន់ជាច្រើន នៅក្នុងប្រទេសរុស្ស៊ី និងផ្នែកខ្លះរបស់អ៊ុយក្រែនដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន កំពុងរាយការណ៍ពីកង្វះខាតប្រេងសាំង បន្ទាប់ពីអ៊ុយក្រែនបានបង្កើនការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី ក្នុងខែនេះ និងចំពេលមានការកើនឡើងនូវតម្រូវការប្រេងតាមរដូវកាល។

រុស្ស៊ីបានដាក់បម្រាមការនាំចេញប្រេងសាំង សម្រាប់ក្រុមហ៊ុនផលិតប្រេង កាលពីថ្ងៃទី២៨ ខែកក្កដា ក្នុងគោលបំណងបង្ការការខ្វះខាត នៅពេលមានតម្រូវការខ្ពស់បំផុត ដោយសារការធ្វើដំណើរ នៅរដូវក្តៅ និងការប្រមូលផលគ្រាប់ធញ្ញជាតិ។ ប៉ុន្តែអ្នកជំនាញទីផ្សារមួយចំនួន បានលើកឡើងថា ចំណាត់ការនេះនឹងមិនគ្រប់គ្រាន់ ដើម្បីបញ្ចៀសវិបត្តិប្រេងបានឡើយ។

ពួកគេបានបញ្ជាក់ថា បញ្ហាកំពុងកាន់តែធ្ងន់ធ្ងរឡើង ដោយសារឧបសគ្គផ្នែកដឹកជញ្ជូន ការស្តុកក្នុងស្រុកទាប និងការងារជួសជុល នៅរោងចក្រចម្រាញ់ប្រេង។

ចាប់តាំងពីដើមខែសីហា អ៊ុយក្រែនបានកំណត់គោលដៅលើរោងចក្រចម្រាញ់ប្រេងមួយចំនួន រួមមាន Novokuibyshevsk, Syzran, Ryazan និង Volgograd ជាការឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់ទីក្រុងមូស្គូ។

នៅតំបន់ Primorye ចុងភាគខាងកើតរបស់ប្រទេសរុស្ស៊ី ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ជួរដែលលាតសន្ធឹងទៅក្រោយរាប់គីឡូម៉ែត្រ នៅពេលដែលអ្នកបើកបរ បានឈប់បន្តកន្ទុយគ្នា ដើម្បីចាក់ប្រេងសាំង។ អាជ្ញាធរបានប្រាប់ថា កង្វះខាតនេះ គឺដោយសារភ្ញៀវទេសចរច្រើនពេក។

ហើយបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ក្រុមហ៊ុនប្រេង NNK បានឲ្យដឹងថា រថយន្តដឹកជញ្ជូនប្រេងសាំងជាច្រើនគ្រឿងរបស់ខ្លួន នៅក្នុងតំបន់ បានជាប់នៅក្នុងការកកស្ទះចរាចរណ៍រយៈពេលពី ៣ ទៅ ៦ម៉ោង ក្នុងមួយលើក ដោយសារការងារជួសជុលនៅតាមដងផ្លូវ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm