រដ្ឋាភិបាល៖ អង្គការណាតូនឹងបង្កើតមូលដ្ឋានភស្តុភារ នៅស៊ុយអែត

2025/08/22 03:17:31 am        131


រដ្ឋាភិបាល នៅថ្ងៃព្រហស្បតិ៍ (ទី២១ ខែសីហា) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសស៊ុយអែតនឹងផ្ដល់ទីតាំងដល់ទីស្នាក់ការកណ្តាលផ្នែកភស្តុភាររបស់អង្គការណាតូ (NATO) នៅក្នុងទីក្រុង Enkoping ភាគពាយព្យនៃរដ្ឋធានី Stockholm សម្រាប់ការចល័តទ័ព នៅអឺរ៉ុបខាងជើង។

រដ្ឋមន្ត្រីការពារជាតិ លោក Pal Jonson បាននិយាយថា៖ «វត្តមានរបស់អង្គការណាតូ នៅក្នុងប្រទេសស៊ុយអែត ជួយពង្រឹងសន្តិសុខ និងសមត្ថភាពរារាំងរបស់យើង។ មជ្ឈមណ្ឌលភស្តុភារ ជួយការពារព្រំដែនភាគខាងជើងរបស់អង្គការណាតូ»។

ហើយបើយោងតាមរដ្ឋាភិបាល បានឲ្យដឹងថា មូលដ្ឋាននេះនឹងមានបុគ្គលិកប្រហែល ៧០នាក់ នៅក្នុងពេលមានសន្តិភាព។ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបានឲ្យដឹងថា «នៅក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់ ហើយទីបំផុតមានសង្រ្គាម ទីស្នាក់ការកណ្តាលនេះ នឹងអាចបន្ថែមបុគ្គលិកដល់ ១៦០នាក់»។ កងកម្លាំងប្រដាប់អាវុធមានភារកិច្ចរៀបចំ និងបង្កើតមូលដ្ឋាន ដើម្បីឲ្យអាចប្រតិបត្តិការបាននៅចុងឆ្នាំ២០២៧»។

លោក Jonson បានប្រាប់ទូរទស្សន៍សាធារណៈ SVT ថា ការងារនៅមជ្ឈមណ្ឌលនេះ នឹង «ពាក់ព័ន្ធជាមួយការដឹកជញ្ជូនការផ្គត់ផ្គង់ផ្សេងៗ ដូចជាប្រេងឥន្ធនៈ គ្រាប់រំសេវ និងគ្រឿងបន្លាស់»។ លោក Jonson បានបន្ថែមថា៖ «គោលបំណង គឺដើម្បីអាចដឹកជញ្ជូនគ្រឿងយុទ្ធោបករណ៍ និងបុគ្គលិកច្រើនឆ្លងកាត់ដែនដីស៊ុយអែត»។

គួរបញ្ជាក់ថា ប្រទេសអឺរ៉ុបខាងជើងមួយនេះ បានទម្លាក់លក្ខន្តិកមិនចូលបក្សសម្ព័ន្ធយោធារយៈពេល ២សតវត្សរ៍ ហើយបានដាក់ពាក្យចូលជាសមាជិករបស់អង្គការណាតូ បន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយបានក្លាយជាសមាជិកទី៣២ របស់សម្ព័ន្ធភាពយោធាមួយនេះ ក្នុងខែមីនា ឆ្នាំ២០២៤៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        14
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        34
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm