រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ប្រកាស​បើក​ទេសចរណ៍​អាស៊ាន​ផ្លូវការ​ ដោយ​ត្រូវអនុវត្ត​គោលការណ៍​ណែនាំ​អាស៊ាន​

2022/01/19 08:05:03 pm        445

ភ្នំពេញ៖ បន្ទាប់ពី​រដ្ឋមន្ត្រី​បណ្ដា​ប្រទេស​អាស៊ាន បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ការងារ​គ្នា​អស់​រយៈពេល​ពេញ​មួយថ្ងៃ​មក នៅ​ល្ងាច​ថ្ងៃ​ទី​១៩ ខែ​មករា​នេះ រដ្ឋមន្ត្រី និង​តំណាង​រដ្ឋមន្ត្រី​ទេសចរណ៍​បណ្តា​ប្រទេស​អាស៊ាន បានធ្វើការ​ប្រកាស​បើក​ទេសចរណ៍​អាស៊ាន​ជា​ផ្លូវការ ដែល​ពិធី​បើក​នោះ គឺ​បាន​ធ្វើ​នៅ​ឆ្នេរ​សុខា ខេត្ត​ព្រះសីហនុ​។​

​បើ​តាម​ប្រសាសន៍​ឯកឧត្ដម ​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា នឹង​ប្រធាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​លើក​ទី​២៥ បាន​ថ្លែង​ថា ការបើក​ទេសចរណ៍​អាស៊ាន ដើម្បី​ស្តារ​សេដ្ឋកិច្ច​-​សង្គម​អាស៊ាន​ឡើងវិញនេះ អាស៊ាន​ក៏ត្រូវ​ធ្វើឡើង​ក្រោម​ប្រុងប្រយ័ត្ន និង​មានការ​ទប់ស្កាត់​ការ​រាតត្បាត​នៃ​មេរោគ​កូ​វីដ​-១៩ ដោយ​ត្រូវអនុវត្ត​គោលការណ៍​ណែនាំ​អាស៊ាន​មួយចំនួន​រួមមាន៖​

១. អនុវត្តតាម​គោលការណ៍​ណែនាំ​អាស៊ាន​ស្តីពី​សុវត្ថិភាព និង​អនាម័យ​សម្រាប់​អ្នកបម្រើ​ការងារ និង​សហគមន៍​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ និង​ឡា​ប៊ែ​ល​អាស៊ាន​៖ ភាពកក់ក្តៅ និង​សុវត្ថិភាព (ASEAN Stamp: Warm & Safe) ដែល​គោលការណ៍​នេះ ដឹកនាំ​សម្របសម្រួល​រៀបចំ​ដោយ​កម្ពុជា ផងដែរ​។​

២. ផែនការ​ស្តារ​វិស័យ​ទេសចរណ៍​អាស៊ាន​ឡើងវិញ​

៣. ត្រូវ​អនុវត្តតាម​វិធាន​សុខាភិបាល និង​ស្តង់ដា​ប្រតិបត្តិ​នៃ​ប្រទេស​សមាជិក​នីមួយៗ​

៣. តម្កល់​សុខា​មាល​ភាព​សាធារណៈ​នៃ​ប្រជាជាតិ​អាស៊ាន​នីមួយ​ជា​អាទិភាព ដោយ​រៀន​រស់នៅក្នុង​គន្លង​ប្រក្រតី​ភាព​ថ្មី នៃ​បរិបទ​កូ​វីដ​-១៩​។​

​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​ក៏បាន​ឯកភាពគ្នា​ក្នុងការ​ជំរុញ​ឲ្យ​មាន​ចលនា​ទេសចរណ៍​ដោយ​ចាប់ផ្តើម​ពី​ទេសចរ​ផ្ទៃក្នុង​អាស៊ាន​៕ អត្ថបទ៖ ​ស៊ុម សុខ​ជា​​

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am