សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប កំពុងចាប់ផ្តើចំណាត់ការដើម្បីអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានឈានដល់កិច្ចព្រមព្រៀងមួយស្តីពីការដំឡើងពន្ធកាលពីខែមុន។

ភាគីទាំងពីរ បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃព្រហស្បតិ៍។ សេចក្តីថ្លែងការណ៍និយាយថា សហរដ្ឋអាមេរិកកំពុងដាក់ការដំឡើងពន្ធ១៥ភាគរយលើការនាំចូលភាគច្រើនពីសហភាពអឺរ៉ុប។
ទោះជាយ៉ាងណា ការដំឡើងពន្ធលើយន្តហោះនិងគ្រឿងបន្លាស់យន្តហោះនឹងស្មើសូន្យ ឬស្ទើរតែសូន្យ ហើយចំណែកលើគ្រឿងអេឡិចត្រូនិក ឱសថ និងឈើ នឹងមិនលើសពី១៥ភាគរយឡើយ។

ការដំឡើងពន្ធលើរថយន្តអឺរ៉ុប និងគ្រឿងបន្លាស់រថយន្ត កំពុងធ្លាក់ចុះដល់១៥ភាគរយពី២៧,៥ភាគរយនាពេលបច្ចុប្បន្ន។ នោះស្ថិតក្នុងលក្ខខណ្ឌដែលសហភាពអឺរ៉ុបនឹងចាប់ផ្តើមទម្រង់ការដើម្បីកាត់បន្ថយការដំឡើងពន្ធលើផលិតផលរបស់សហរដ្ឋអាមេរិក។ ក្រុមមេដឹកនាំ នឹងចាប់ផ្តើមដំណើរការនៅក្នុងខែនេះ ដោយសម្លឹងមើលការលុបចោលការដំឡើងពន្ធលើទំនិញឧស្សាហកម្មទាំងអស់របស់សហរដ្ឋអាមេរិក។