រដ្ឋមន្ត្រីក្រសួងការងារ និងឯកអគ្គរា​ជទូតចក្រ​ភពអង់​គ្លេសពិភាក្សាគ្នា ជំរុញ​កិច្ច​សហប្រតិបត្តិការ​ស្តីពី​ការ​អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

2025/08/22 10:17:57 am        318

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ និងបណ្ដុះប​ណ្ដាល​វិជ្ជា​ជីវៈ នារសៀល​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ២០២៥ បាន​ទទួល​ជួប​ពិភាក្សាកា​រ​ងារ​ជាមួ​យឯ​កឧត្ត​ម ដូមី​និក វីល្លៀ​ម (Dominic Williams) ឯក​អគ្គ​រាជ​ទូត​ចក្រភព​អង់​គ្លេស​ប្រចាំ​ព្រះរាជា​ណាចក្រ​កម្ពុជា ដើម្បី​សម្ដែង​ការ​គួរ​សម និង​ពិភាក្សា​ពីកិច្ច​សហ​ប្រតិបត្តិ​ការ​ក្នុង​វិស័យ​អប់រំ​បណ្ដុះ​បណ្ដាល​បច្ចេក​ទេស និង​វិជ្ជា​ជីវៈ​។

កិច្ចពិភាក្សាដែលធ្វើឡើងនៅ​ទីស្ដី​ការ​ក្រសួង ឯកឧត្តម​រដ្ឋ​មន្រ្តី ហេង សួរ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​​ទំនាក់​ទំនង​រវា​ងព្រះ​រាជាណា​ចក្រ​កម្ពុ​ជា និង​ចក្រភព​អង់​គ្លេស​នាពេល​កន្លង​មក ដែល​បាន​ជួយ​គាំ​​ទ្រដ​ល់ដំណើរការគ្រប់គ្រ​ងប្រព័​ន្ធកា​រ​ងារ កិច្ច​គាំពារ​ពលករ​ចំណាក​ស្រុក និង​ការ​អប់រំ​បណ្ដុះ​​បណ្ដាល​បច្ចេក​ទេស និង​វិជ្ជា​ជីវៈ ដើម្បី​រួមចំ​ណែក​ជាមួយ​រាជ​រដ្ឋាភិ​បាល​នៃព្រះ​រាជាណា​ចក្រក​​ម្ពុជា​ក្នុងកា​រអភិវឌ្ឍ​សេដ្ឋ​កិច្ច​ជាតិ​។

ឯកឧត្តមរដ្ឋមន្រ្តី បានសង្ក​ត់ធ្ងន់​ទៅលើការ​ខិត​ខំប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុង​ការ​បង្កើត​ឱកាស​ការ​ងារ ការ​គាំពា​រ​សន្ដិ​សុខ​សង្គម និង​ការ​ដាក់​ចេញ​នូវកម្ម​វិធី​បណ្តុះ​បណ្តាល​បច្ចេក​ទេ​ស និង​វិជ្ជា​ជីវៈ ដែល​មាន​កិច្ច​សហកា​រល្អ​ជាមួយ​នឹង​ចក្រភ​ព​អង់​គ្លេស​។

បន្ថែម​លើ​នេះ ឯកឧត្តម​រដ្ឋ​មន្រ្តី​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាលកម្ពុ​ជាបាន​ត្រៀម​ខ្លួន​រួ​ច​រាល់ ក្នុងការបន្តកិច្ច​សហការ​ជាមួយច​ក្រភ​ពអង់​គ្លេស​ ដើម្បី​ពង្រីក និង​ពង្រឹង​ទំនាក់​ទំនង ភាពជាដៃគូក្នុងកា​រអភិវ​ឌ្ឍវិស័យអប់​រំបណ្ដុះប​ណ្ដាល​បច្ចេក​ទេស និង​វិជ្ជា​ជីវៈរ​វាងប្រ​ទេសទាំ​ង​ពីរ។

ជាការឆ្លើ​យត​ប ឯកឧ​ត្តម ដូមី​និក វីល្លៀម (Dominic Williams) ឯក​អគ្គរាជ​ទូតចក្រ​ភព​អង់គ្លេ​ស​ប្រចាំព្រះរា​ជាណាច​ក្រកម្ពុ​ជា បាន​ឯកភា​ពចំ​ពោះកា​​រ​លើក​ឡើង​របស់​ឯកឧត្តម​រដ្ឋ​មន្រ្តី ហើយ​ចក្រ​ភព​អង់​គ្លេសនៅ​បន្ត​រក្សាទំ​នាក់​ទំនង​ល្អ និង​ការ​គាំទ្រ​ដល់​ដំណើរ​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​បណ្ដុះ​បណ្ដាលប​ច្ចេក​ទេស​ និង​វិជ្ជា​ជីវៈ​នៅព្រះ​រាជា​ណាច​ក្រ​កម្ពុជា​។

សូមបញ្ជក់ផងដែរថា បន្ទាប់ពីបញ្ចប់ជំ​នួបពិ​ភាក្សាការងារ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានអញ្ជើញ​ឯកឧត្តមឯកអ​គ្គរា​ជទូត​ច​ក្រភពអង់គ្លេ​សប្រចាំ​ព្រះរាជាណា​ចក្រក​ម្ពុជា​ និង​សហ​ការី ទៅទស្សនាបន្ទប់ផ្តល់ព័ត៌មាន ២៤​ម៉ោង តាម​រយៈ​លេខ​ទូរសព្ទ Hotline 1297 ដែល​បម្រើដ​ល់កា​រស្វែងរ​កកា​រ​ងារធ្វើរ​បស់ប​ង​ប្អូន​ប្រជាព​លរដ្ឋ ជាពិសេស ពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃវិញ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am