វរសេនីយឯកនៃប្រធានកងពលអាល្លឺម៉ង់ បាននិយាយថា ក្រុមមេដឹកនាំអង្គការណាតូរបស់អឺរ៉ុប ត្រូវតែមានភាពឆ្លាតវៃ នៅពេលពិភាក្សាអំពីកម្លាំងសន្តិភាពអ៊ុយក្រែន ប៉ុន្តែត្រូវប្រឈមនឹងការពិតថា ពួកគេនឹងចាំបាច់ត្រូវដាក់ពង្រាយកងទ័ពរាប់ម៉ឺននាក់ទៅកាន់ប្រទេសអ៊ុយក្រែន សម្រាប់រយៈពេលវែង។

ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងស្វែងរកសន្តិភាពរវាងទីក្រុងមូស្គូ និងទីក្រុងគីវ ប៉ុន្តែបានច្រានចោលការបញ្ជូនទាហានអាមេរិកទៅកាន់អ៊ុយក្រែន។
ទាំងលោកប្រធានាធិបតីបារាំង Emmanuel Macron ទាំងលោកនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បានគាំទ្រចំពោះការដាក់ពង្រាយកងទ័ពឈរជើងក្រោយសង្គ្រាម ដែលជាផ្នែកមួយនៃក្រុមចម្រុះឆន្ទៈ ដោយអធិការបតីអាល្លឺម៉ង់លោក Friedrich Merz ក៏បានបង្ហាញការបើកចំហចំពោះការចូលរួមរបស់អាល្លឺម៉ង់ផងដែរ។
លោកវរសេនីយ៍ឯក Andre Wuestner ប្រធានសមាគមកងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអំពាវនាវដល់មេដឹកនាំអឺរ៉ុបកុំឱ្យចុះចាញ់នឹងការងារយោធា ប៉ុន្តែត្រូវមានភាពស្មោះត្រង់ចំពោះបញ្ហាប្រឈមនានា បើទោះបីជាបទឈប់បាញ់រហ័ស និងដ៏លំបាក ទំនងជាមិន កើតឡើងក៏ដោយ។
លោកនិយាយថាចាប់ពីពេលនេះ អឺរ៉ុប ត្រូវតែបញ្ជាក់ឲ្យបានច្បាស់ទៅកាន់លោក Putin ថា យើងពិតជាយកចិត្តទុកដាក់ខ្លាំងបំផុតចំពោះការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ក្រោយបញ្ចប់សង្គ្រាម ៕

