កូរ៉េខាងជើង​បង្ហើប​ថា ​ខ្លួន​អាច​នឹង​សាកល្បង​នុយក្លេអ៊ែរ​ ឬ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ជា​ថ្មី​ទៀត

2022/01/20 04:47:04 pm        723

​កូរ៉េខាងជើង​៖ សារព័ត៌មាន​រដ្ឋ​បាន​រាយការណ៍​ថា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ប្រទេស​កូរ៉េខាងជើងបាន​បង្ហើប​ថា ខ្លួន​អាច​នឹង​សាកល្បង​នុយ​ក្លេអ៊ែរ​ ឬ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ជាថ្មីទៀត ខណៈដែល​ក្រុមមន្ត្រី​ជាន់ខ្ពស់​របស់លោក Kim Jong Un បាន​និយាយថា ប្រទេស​នេះ​កំពុង​ត្រៀម​សម្រាប់​ការ​ប្រឈម​រយៈពេល​វែង​ជាមួយ​សហរដ្ឋអាមេរិក។

​ទោះបី​រង​ទណ្ឌកម្ម​ដ៏​ជូរចត់​ពី​អន្តរជាតិយ៉ាងណាក្ដី ទីក្រុងព្យុងយ៉ាងបាន​សាកល្បង​អាវុធ​ជា​បន្តបន្ទាប់​ចំនួន​ ៤​លើក​រួចមកហើយ​នៅ​ឆ្នាំនេះរួមមាន​មី​ស៊ី​លល្បឿន​លឿន​ជាង​សំឡេង ខណៈ​មេដឹកនាំ​គឺ​លោក Kim Jong Un ព្យាយាម​សម្រេច​គោលដៅ​នៃ​ការពង្រឹង​វិស័យយោធា​បន្ថែមទៀត។ ​ខណៈ​ព្យាយាម​ទប់​ផ្នែក​សេដ្ឋកិច្ច​ដែល​រង​ផលប៉ះពាល់ ​ពី​ការបិទ​ប្រទេស​ដោយ​ខ្លួនឯង​ទប់ស្កាត់​ការឆ្លង​វីរុស​កូ​រ៉ូ​ណា ប្រទេស​កូរ៉េខាងជើង​ដែល​ក្រីក្រ​មិនបាន​ឆ្លើយតប​ទៅនឹង​សំណើ សុំ​ជួប​ពិភា​ក្សា​ពី​សំណាក់​ទីក្រុង​វ៉ាស៊ីនតោន​ទេ ខណៈ​បង្កើន​ការសាក​ល្បង​អាវុធ​ទ្វេដង និង​ប្តេជ្ញា​ថា​នឹង​ឆ្លើយតប​កាន់តែខ្លាំង និង​ជាក់លាក់ទៅនឹង​ការប៉ុនប៉ង​ណាមួយ​មកលើ​ខ្លួន​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង KCNA បាន​រាយការណ៍​ថា ​ជំនួប​គណៈកម្មាធិការ​ន​យោ​បាយ​មជ្ឈិមបក្សបាន​ផ្ដល់នូវ​ការណែនាំ​ដល់​វិស័យ​មួយ​ដែលមាន​ក្ដីបារម្ភ ដើម្បី​ពិនិត្យមើល​ភ្លាមៗ​នូវ​បញ្ហា​នៃ​ការចាប់ផ្តើម​ឡើងវិញ​ រាល់​សកម្មភាព​ទាំងឡាយ​ដែល​ត្រូវបាន​ផ្អាក​ជាបណ្តោះអាសន្ន ដែល​ទំនងជា​សំដៅ​ទៅលើ​កម្មវិធី​មី​នុយក្លេអ៊ែរ និងមី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប ICBM របស់​ទីក្រុង​ព្យុងយ៉ាង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm