ការវាយប្រហាររបស់រុស្ស៊ីនៅអ៊ុយក្រែនធ្លាក់លើរោងចក្រអាមេរិក ក្នុងពេលដែលអាមេរិកកំពុងជំរុញសន្តិភាព

2025/08/22 06:25:49 pm        117

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២១ សីហា ថា រុស្ស៊ីបានបើកការវាយប្រហារដោយយានដ្រូន និងមីស៊ីលដ៏កម្រ ទៅលើភាគខាងលិចប្រទេសអ៊ុយក្រែន ដោយបានវាយប្រហារទៅលើគោលដៅជាច្រើនកន្លែង រួមទាំងរោងចក្រអេឡិចត្រូនិកគ្រប់គ្រងដោយសហរដ្ឋអាមេរិក ដែលនេះជាការដាក់ភាពមិនច្បាស់លាស់បន្ថែមទៀតទៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាម។

ការវាយប្រហារតាមអាកាសលើផ្នែកមួយរបស់អ៊ុយក្រែន ដែលបានបញ្ចៀសការវាយប្រហារដាក់គោលដៅបែបនេះ គឺជាការវាយប្រហារទ្រង់ទ្រាយធំបំផុតមួយរបស់រុស្ស៊ីក្នុងឆ្នាំនេះ ហើយបានធ្វើឡើងក្នុងពេលដែលទីក្រុងមូស្គូជំទាស់ទៅនឹងគំនិតសំខាន់ៗនៃសំណើដែលអាចបញ្ចប់ការប្រយុទ្ធគ្នាបន្ទាប់ពីការវាយលុករបស់រុស្ស៊ីកាលពីខែកុម្ភៈ ឆ្នាំ២០២២ ទៅលើប្រទេសជិតខាងខ្លួន។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានពិភាក្សាអំពីសង្គ្រាមជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅរដ្ឋ Alaska កាលពីសប្តាហ៍មុន មុនពេលជួបប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅសេតវិមាន។ នៅក្នុងការបង្ហោះតាមបណ្តាញផ្សព្វផ្សាយសង្គមកាលពីថ្ងៃព្រហស្បតិ៍លោក Trump បានរិះគន់អ្នកកាន់តំណែងមុនរបស់លោក គឺលោក Joe Biden សម្រាប់ការមិនផ្តល់ឱ្យអ៊ុយក្រែននូវសព្វាវុធបន្ថែមទៀតដែលប្រទេសនេះត្រូវការដើម្បី «ប្រយុទ្ធតបតវិញ»។ លោក Trump បាននិយាយថា «វាពិតជាពិបាក ប្រសិនបើមិនអាចធ្វើទៅបាន ដើម្បីឈ្នះសង្រ្គាមដោយមិនវាយប្រហារលើប្រទេសឈ្លានពាន»។

បណ្តាប្រទេសនៅអឺរ៉ុបកំពុងពិភាក្សាអំពីរបៀបដែលពួកគេអាចដាក់ពង្រាយយុទ្ធោបករណ៍ ដើម្បីទប់ស្កាត់ការវាយលុករបស់រុស្ស៊ីនៅក្រោយសង្គ្រាមលើប្រទេសអ៊ុយក្រែន។ ប៉ុន្តែវិមានក្រឹមឡាំងនឹងមិនទទួលយកការដាក់ពង្រាយកងទ័ពណាមួយពីប្រទេសណាតូឡើយ ហើយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ការរៀបចំសន្តិសុខសម្រាប់អ៊ុយក្រែនដោយគ្មានទីក្រុងមូស្គូគឺគ្មានន័យអ្វីឡើយ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        102
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        94
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm