ក្រសួងមហាផ្ទៃបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២១ សីហា ថា អំពើឃាតកម្មនៅក្នុងប្រទេសអេក្វាឌ័រ បានកើនឡើង៤០,៣៦% ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំនេះ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ ដោយមានអំពើឃាតកម្មចំនួន៥.២៦៨ករណី វាមានរយៈពេលត្រឹមតែ៧ខែជាអំឡុងពេលមានអំពើហិង្សាបំផុតត្រូវបានចុះបញ្ជីក្នុងអំឡុងទសវត្សរ៍ចុងក្រោយនេះ ហើយបានកើនឡើងពីចំនួន ៣.៧៥៣ករណីនៃឃាតកម្មដែលត្រូវបានចុះបញ្ជីនៅចន្លោះខែមករា ដល់ខែកក្កដា ឆ្នាំមុន។

ទិន្នន័យដែលបានចេញផ្សាយកាលពីពេលមុនដោយការរិយាល័យស៊ើបអង្កេតនៃឧក្រិដ្ឋកម្មរៀបចំទុក(OECO) បានបង្ហាញថា ឆមាសទីមួយនៃឆ្នាំ២០២៥ មានការកើនឡើង៤៧% នៃឃាតកម្មដោយចេតនា បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលមានចំនួន៤.៦១៩ករណីនៃឃាតកម្មដោយចេតនា។
របាយការណ៍នេះធ្វើឡើងជាងមួយឆ្នាំ បន្ទាប់ពីប្រធានាធិបតី លោក Daniel Noboa បានប្រកាសជម្លោះប្រដាប់អាវុធផ្ទៃក្នុង និងបានចាត់ទុកអង្គការឧក្រិដ្ឋជនជាក្រុមភេរវករ ដែលត្រូវតែបង្ក្រាបសម្រាប់វិបត្តិអសន្តិសុខ។

កាលពីខែមករា ឆ្នាំ២០២៤ លោក Noboa បានកំណត់ក្រុមឧក្រិដ្ឋជនចំនួន២២ក្រុម ជាអង្គការភេរវកម្ម។ ចាប់តាំងពីពេលនោះមក លោកបានដាក់ពង្រាយកងទ័ព នៅតាមដងផ្លូវក្នុងគោលបំណងទប់ស្កាត់អំពើហិង្សា ខណៈក៏ជំរុញវិធានការប្រឆាំងការជួញដូរគ្រឿងញៀនផងដែរ។