អាជ្ញាធរបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់១៨នាក់បានស្លាប់ និងជាង៤០នាក់បានរងរបួសកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការវាយប្រហារចំនួនពីរលើកក្នុងប្រទេសកូឡុំប៊ី ដែលត្រូវបានសន្មតថាជាការវាយប្រហាររបស់ក្រុមប្រឆាំងផ្សេងគ្នានៃអតីតទ័ពព្រៃក្រុមទ្ទាមហ្វាក(FARC) ។

នៅទីក្រុង Cali ជាទីក្រុងដែលមានប្រជាជនច្រើនបំផុតទីបីរបស់ប្រទេស រថយន្តដឹកទំនិញដែលមានគ្រឿងផ្ទុះត្រូវបានបំផ្ទុះនៅជិតមូលដ្ឋានកងកម្លាំងទ័ពអាកាសកូឡុំប៊ី ដែលក្នុងឧបទ្ទវហេតុនេះបណ្តាលឲ្យមនុស្ស៦នាក់ស្លាប់ និង៧១នាក់រងរបួស នេះបើយោងតាមការិយាល័យអភិបាលក្រុង។ ទន្ទឹមនឹងនេះការបាញ់ប្រហារមួយផ្សេងទៀត នៅទីក្រុង Amalfi មន្ត្រីនគរបាលជាតិ១២នាក់ដែលចូលររួមក្នុងប្រតិបត្តិការលុបបំបាត់ដំណាក់ស្លឹកកូកាអ៊ីន ត្រូវបានសម្លាប់។

ប្រធានាធិបតី លោក Gustavo Petro បាននិយាយដាក់កំហុសការវាយប្រហារទៅលើក្រុមប្រឆាំងនៃអតីតក្រុមទ័ពព្រៃបដិវត្តន៍កូឡុំប៊ី (FARC) ដែលបានច្រានចោលកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០១៦ ដើម្បីបញ្ចប់ជម្លោះផ្ទៃក្នុងដ៏រ៉ាំរ៉ៃ ដែលបានបណ្តាលឲ្យមនុស្សជាង៤៥០.០០០នាក់ស្លាប់។