ប្រជាជននៅទីក្រុងវ៉ាស៊ីនតោន បានតវ៉ាប្រឆាំងនឹងការបង្រ្កាបឧក្រិដ្ឋកម្មរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នៅទីឈប់ចរាចរណ៍មួយកន្លែងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយមានកាន់ស្លាក និងទង់ជាតិ ខណៈមន្រ្តីនគរបាលបានឈរឃ្លាំមើលនៅក្បែរនោះ។

ដោយនិយាយថាទីក្រុងនេះ ត្រូវបានញាំញីដោយរលកឧក្រិដ្ឋកម្មហិង្សា លោក Trump កាលពីសប្តាហ៍មុនបានប្រកាសគ្រាអាសន្នសុវត្ថិភាពសាធារណៈ ដោយលោកបានដាក់ពង្រាយទាហានឆ្មាំជាតិ និងភ្នាក់ងារសហព័ន្ធនៅតាមដងផ្លូវ និងបាននិយាយថា លោកកំពុងគ្រប់គ្រងបណ្ដោះអាសន្នអង្គភាពនគរបាលរបស់ទីក្រុង នៅក្នុងការអះអាងពិសេសនៃអំណាចរបស់ប្រធានាធិបតី។

ការបង្រ្កាប រួមមានការបង្កើនប្រតិបត្តិកាឃាត់ឆែកឆេរ ការល្បាតសហព័ន្ធនៅក្នុងសង្កាត់លំនៅឋាន និងការរាយការណ៍ពីអ្នកដែលត្រូវបានបញ្ឈប់ដោយត្រូវឲ្យមានការពន្យល់។
មន្ត្រីទីក្រុង បានច្រានចោលការអះអាងដែលថា ឧក្រិដ្ឋកម្មហិង្សាកំពុងរាលដាល ដោយចង្អុលបង្ហាញពីស្ថិតិសហព័ន្ធនិងទីក្រុងដែលបញ្ជាក់ថាឧក្រិដ្ឋកម្មហិង្សាបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ចាប់តាំងពីការកើនឡើងក្នុងឆ្នាំ២០២៣។