ឯកឧត្តម ឃឹម ហ្វីណង់៖ ការធ្លាក់ចុះថ្លៃស្រូវពាក់ព័ន្ធផ្ទាល់ពីការផ្អាកបញ្ជាទិញពីប្រទេសនាំចូលអង្ករ និងការប្រជែងទម្លាក់ថ្លៃអង្ករយ៉ាងគំហុកពីសំណាក់ប្រទេសនាំចេញ

2025/08/22 08:17:35 pm        831

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង​នេសាទ នៅថ្ងៃទី២២ សីហា ឆ្នាំ២០២៥នេះថា ​ការធ្លាក់​ចុះថ្លៃស្រូវចាប់តាំង​ពី​ពាក់​កណ្តាល​ខែកក្កដា ឆ្នាំ២០២៥ ​គឺពាក់ព័ន្ធដោយផ្ទាល់​ទៅនឹងការផ្អាកបញ្ជាទិញពីប្រទេសនាំចូលអង្ករ ស្របពេល​ដែល​មានការប្រជែងទម្លាក់ថ្លៃអង្ករយ៉ាង​គំហុកពី​សំណាក់​ប្រទេសនាំចេញ ដែល​បង្កឱ្យមានបញ្ហាជា​សកលនៅលើទីផ្សារអង្ករអន្តរជាតិ។

ឯកឧត្តម ឃឹម ហ្វីណង់ បានឱ្យដឹងថា ស្ថានភាពនេះបានធ្វើឱ្យថ្លៃស្រូវសើមនៅតាម​ប្រទេសនានា​ក្នុងតំបន់​ រួមមាន​ទាំងកម្ពុជាដែរនោះ ​បន្តធ្លាក់ចុះជាបន្តបន្ទាប់ ខណៈពេលដែលរោងម៉ាស៊ីន​កិន​ស្រូវក្នុងស្រុកភាគច្រើនក៏កំពុងមានការកកស្ទះស្តុកអង្ករចាស់ ចុងអង្ករ និងកន្ទក់ជាច្រើនផងដែរ។

ជាវិធានការបន្ទាន់ដើម្បីជួយកាត់បន្ថយសម្ពាធលើថ្លៃស្រូវនៅតាមវាលស្រែ ក្រសួងកសិកម្មបានសហការជាមួយនឹងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ធនាគារ ARDB អាជ្ញាធរថ្នាក់ក្រោមជាតិ និងសហព័ន្ធស្រូវអង្ករកម្ពុជា តាមរយៈការផ្ដល់ប្រាក់កម្ចីពិសេសឱ្យរោងម៉ាស៊ីនដៃគូជួយទិញស្រូវសើមដល់វាល ព្រមទាំងបានដាក់ពង្រាយមន្ត្រីទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិឱ្យជួយសម្របសម្រួលរកម្ចាស់រោងម៉ាស៊ីនទិញស្រូវ និងរករថយន្តដឹកឱ្យទាន់ពេលវេលា។ គោលដៅចម្បងនៃការអន្តរាគមន៍ទាំងនេះ គឺដើម្បីជួយស្តារថ្លៃស្រូវឱ្យបានកើនឡើងវិញមួយកម្រិត និងបញ្ចៀសការកកស្ទះការប្រមូលផលរបស់ប្រជាកសិករនៅតាមទីវាល។

ឯកឧត្តម បានបន្តថា ជាដំណោះស្រាយនៅរដូវកាលក្រោយៗ ក្រសួងកំពុងជំរុញលើកទឹកចិត្តឱ្យប្រជាកសិករងាកមកចូលរួមជាមួយសហគមន៍កសិកម្មទំនើប ដើម្បីរាជរដ្ឋាភិបាលអាចមានលទ្ធភាពអាចជួយទ្រទ្រង់ជាដើមទុនស្តារសមត្ថភាពផលិតកម្មឡើងវិញ តាមរយៈការផ្តល់កម្ចីការប្រាក់ទាប ការជួយកាត់បន្ថយថ្លៃដើម និងការងាកមកចាប់យកការធ្វើកសិកម្មតាមកិច្ចសន្យា ដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការការពារកសិករពីបញ្ហាវិបត្តិថ្លៃដូចពេលបច្ចុប្បន្ន។

បើតាម ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ថា កសិករដែលបានចូលរួមក្នុងសហគមន៍កសិកម្មទំនើបក្នុងរដូវកាលនេះ មិនបានជួបបញ្ហាធ្លាក់ថ្លៃដូចអ្នកនៅក្រៅសហគមន៍ឡើយ ដោយហេតុថារោងម៉ាស៊ីនដៃគូនៅតែបន្តទទួលទិញក្នុងថ្លៃខ្ពស់ដែលបានព្រមព្រៀងក្នុងកិច្ចសន្យាពីដើមរដូវ៕

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        47
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        38
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        229

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm