សម្តេចសង្ឃរាជ បួរ គ្រី ប្រទានព្រះរាជអំណោយដល់គណៈគ្រប់គ្រង មន្ដ្រីរាជការ ក្រុមគ្រូពេទ្យ ក្រុមការងារ និងនិស្សិតស្នាក់នៅអគារចំនួន ២៨១អង្គ/នាក់

2025/08/22 08:23:07 pm        154

ភ្នំពេញ៖ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃ​ពុទ្ធិកសាកល​វិទ្យាល័យ​ព្រះសីហមុនី​រាជា និងជាព្រះប្រធានប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុ​ណា​ព្រះ​មហា​ក្សត្រ ​សីហមុនីបានប្រោសព្រះរាជទានព្រះរាជអំណោយ និងចែកអំណោយដល់គណៈគ្រប់គ្រង មន្ដ្រី​រាជការ ក្រុមគ្រូពេទ្យ ក្រុមការងារ និងនិស្សិតស្នាក់នៅអគារអន្តេវាសិកដ្ឋានតេជោសន្តិភាព។

ពិធី​នេះ មានកានិមន្តនិងអញ្ជើញចូលរួមពីលោក ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការទទួលបន្ទុក ពុទ្ធិក​សាក​ល​វិទ្យាល័យ​ព្រះ​សី​ហ​មុនី​រាជា លោកស្រីឧកញ៉ា ទាវ ប៊ុនចិន្ដា ព្រមទាំងសប្បុរជនជាច្រើនរូប នៅថ្ងៃទី២១ ខែ​សីហា ​ឆ្នាំ២០២៥ ។

សម្តេចជាអង្គម្ចាស់បានមានព្រះរាជបន្ទូលថា អគារអន្តេវាសិកដ្ឋាន តេជោសន្តិភាព ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅក្នុងវត្តស្វាយពពែ រាជធានីភ្នំពេញ ដែលជាអំណោយ​របស់​សម្តេច​តេជោ​ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ អគារនេះមានកម្ពស់ ៥ ជាន់ ស្មើ​នឹង ៣០ បន្ទប់ អាចឱ្យនិស្សិតស្នាក់នៅបាន ១៨០នាក់។

សម្តេច​ព្រះសាកលវិទ្យាធិការ មានព្រះបន្ទូលកោតសរសើរ និងថ្លែងអំណរគុណយ៉ាងកក់ក្តៅ ចំពោះ​ទឹកចិត្តដ៏ថ្លៃថ្លា គណៈគ្រប់គ្រង មន្រ្តីរាជការ សាស្រ្តាចារ្យ គ្រប់រូប ដែល​បាន​ខិតខំ​លះ​បង់​ពេល​វេលា​ កម្លាំងកាយចិត្តស្មារតីបញ្ញា ក្នុងការបំពេញការងារនិងបង្ហាត់ បង្រៀន សមណនិស្សិត និស្សិត ក្នុងបរិបទនៃជំងឺកូវីដ១៩ ក្នុងបេសកកម្មរបស់មហាគ្រួសារ PSB University មនុស្សធម៌ អប់រំ​ ផ្សព្វផ្សាយ ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ ក្នុងវឌ្ឍនភាពការងារ ចូល​រួម​ចំណែក​ជាមួយ​រាជ​រដ្ឋាភិបាល​។

សម្តេចជាអង្គម្ចាស់មានព្រះរាជបន្ទូលបន្តថា ធនធានមនុស្សគឺជា កត្តាសំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ហើយធនធានមនុស្សល្អ ត្រូវតែមានទាំងសុខភាព សមត្ថភាព និងចំណេះដឹង។ រាជ​រដ្ឋាភិបាល បន្តផ្តល់អាទិភាពលើការវិនិយោគលើ វិស័យសុខាភិបាល និងការអប់រំ ដើម្បី​លើក​កម្ពស់​សុខុមាលភាពប្រជាពលរដ្ឋ និងអភិវឌ្ឍមូលធនមនុស្សឱ្យមានសក្តានុពលខ្ពស់ ទាំង​ជំនាញ​រឹង​ សីលធម៌ និងជំនាញទន់ផ្សេងៗ។ យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ផ្តោត​លើ​ការ​កសាង​មូល​ធនមនុស្ស តាមរយៈការពង្រឹងគុណភាពអប់រំ ការផ្តល់ជំនាញបច្ចេកទេស ការលើក​កម្ពស់​សុខភាព និងការពង្រឹងប្រព័ន្ធគាំពារសង្គម។

ក្រោយ​ទទួលព្រះរាជអំណោយគណ:គ្រប់គ្រង មន្រ្តីរាជការ ក្រុមគ្រូពេទ្យ ក្រុមការងារ និងនិស្សិត បាន​សម្តែងអារម្មរំភើបសប្បាយរីករាយ និងគោរពថ្លែងអំណរព្ររាជគុណ ដល់​សម្តេច​ព្រះ​មហា​សង្ឃ​រាជ បួរ គ្រីដែលព្រះរាជទានអំណោយ និងអំណោយដែលកំពុងសិក្សារៀនសូត្រ។

សូម​ជម្រាបជូនថា ព្រះរាជអំណោយសង្គហទាន សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ប្រោស​ប្រទាន​ដល់​គណៈ​គ្រប់គ្រង មន្រ្តីរាជការ សាស្រ្តាចារ្យ ចំនួន២៨១អង្គនាក់ នៃពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះសីហមុនី​រាជា​នេះ គឺក្នុងម្នាក់ៗទទួលបាននាពេលនេះរួមមាន អង្ករ ២៥ គីឡូ មី១កេស និង​ថវិកា​មួយ​ចំនួនផងដែរ៕ អត្ថបទ៖ ​បាន ​សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm