ឯកឧត្តម សុខ សូកេន៖ «ការសាមគ្គីភាពជាធ្លុងមួយ ជាកត្តានៃការរក្សាសន្តិភាព»

2025/08/22 08:33:29 pm        292

ការសាមគ្គីភាពជាធ្លុងមួយ គឺជាកត្តានៃការរក្សាសន្តិភាព រីឯការគោរពបទបញ្ជារ និងក្រមសីលធម៌ ជាប្រពៃណីយ៍របស់កងកម្លាំងប្រដាប់អាវុធកម្ពុជាក្នុងកិច្ចការពារអធិបតេយ្យជាតិ តែម៉ឺងម៉ាត់​អង់​អាច​​ក្លាហាន ដើម្បីទប់ទល់នឹងសត្រូវឈ្លានពាន។ នេះជាប្រសាសន៍របស់កឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ក្នុងពេលដែល ឯកឧត្តមបានដឹកនាំគណៈប្រតិភូក្រសួងចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈបរិក្ខារ ប្រើប្រាស់ រួមនឹងគ្រឿងឧបភោគបរិភោគប្រគល់ជូនដលកង់វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៧ និង វរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៦៩ ដែលឈរជើងការពារនៅព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្ត កោះកុង ដែលជាដៃគូសម្ព័ន្ធមេត្រីភាពជាមួយក្រសួងអធិការកិច្ច និងក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥។

ជាមួយគ្នានេះឯកឧត្តម សុខ សូកេន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា  និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ជូនចំពោះកងវីវីរ:យុទ្ធជនប្រកបដោយក្តីនឹករលឹក អាណិតស្រឡាញ់ និងបានអរគុណកោតសរសើរចំពោះ ការលះបង់អស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី និងធ្វើពលីកម្មគ្រប់បែបយ៉ាងរបស់បងប្អូននៅជួរមុខ ក្នុងបុព្វហេតុការ ពារទឹកដី ការពារជាតិមាតុភូមិរបស់យើងបានគង់វង់។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីការខិតខំដឹកនាំរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងខិតខំស្វែងរកកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី នៃដំណើរការនៃការអនុវត្តបទឈប់បាញ់ និងបានអរគុណចំពោះបងប្អូនកងកម្លាំងទាំងអស់ ដែលមានជំនឿទុកចិត្តលើចំណាត់ការដ៏ច្បាស់លាស់ និងមោះមុតរបស់ប្រមុខរាជរដ្ឋាភិបាលនៅគ្រប់កាលៈទេសៈ។

 ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សប្បុរសជន ដែលមានឯកឧត្តម លោកជំទាវ លោក លោកស្រី ជា ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងអធិការកិច្ច មន្ទីរអធិការកិច្ចទាំង២៥ខេត្ត-ក្រុង និងក្រុមហ៊ុនឯកជនដូចជា៖ ឯកឧត្តម អ្នឧកញ៉ា បណ្ឌិត ម៉ុង ឫទ្ធី (ក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប), ក្រុមហ៊ុន សោម៉ា គ្រុប, ក្រុមហ៊ុន Vattanac Brewery, សភាពា ណិជ្ជកម្មខេត្តហ៊ូណានប្រចាំនៅកម្ពុជា, និងក្រុមហ៊ុន Jinfu Renewable Resources Development Co., Ltd ជាពិសេសគឺការចូលរួមដ៏ថ្លៃថ្លាពីលោកជំទាវ អាន្នី សុខអាន និងក្រុមគ្រួសារសម្តេចវិបុលបញ្ញា សុខ អាន ផងដែរ។

សូមរំលឹកថា ក្រសួងអធិការកិច្ច និងក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប បានចងសម្ព័ន្ធមេត្រីភាពជាមួយវរសេនាតូចនគរ បាលការពារព្រំដែនគោកលេខ៨២៧ និងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៦៩ តាំងពីឆ្នាំ២០១០ រហូតដល់បច្ចុប្បន្ន ក្រោមការចង្អុលបង្ហាញដ៏ឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្នុងគោលបំណងគាំទ្រ និងជំរុញការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រម ទាំងរឹតចំណងមេត្រីភាព សាមគ្គីភាព ភាតរភាព រវាងកងនគរបាលជាតិ និងស្ថាប័ន អង្គភាពស៊ីវិលឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធ ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់កងនគរបាលឱ្យកាន់តែប្រសើរ៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm