សារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរបក្សប្រជាធិបតេយ្យជឿនលឿន (DPP) នៅកោះតៃវ៉ាន់ គ្រោងនឹងបង្កើនការចំណាយលើវិស័យការពារជាតិចំនួន ៥ដង នៅឆ្នាំ២០២៦ ដែលលើសពីបន្ទាត់ ៣% នៃផលិតផលក្នុងស្រុកសរុប GDP នៅក្នុងកោះនេះ ហើយមេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te នៅថ្ងៃសុក្រ (២២ សីហា) នេះ បាននិយាយថា លោកសង្ឃឹមថាការចំណាយលើវិស័យការពារជាតិនឹងឈានដល់ ៥% នៃ GDP មុនឆ្នាំ២០៣០។

អ្នកជំនាញប្រទេសចិនមួយរូបបានរិះគន់ខ្លាំងៗលើរឿងនេះ ដោយនិយាយថា ផែនការនេះបានលាតត្រដាងម្តងទៀតនូវការបំភាន់របស់អាជ្ញាធរតៃវ៉ាន់ ក្នុងការ "ល្បួងសុំការគាំទ្រពីសហរដ្ឋអាមេរិកសម្រាប់ឯករាជ្យភាព" និង "រើបម្រះការបង្រួបបង្រួមដោយកម្លាំង" ដែលនឹងត្រូវបរាជ័យដោយគេចមិនរួច។
អ្នកជំនាញរូបនោះបានព្រមានថា សកម្មភាពរបស់កោះតៃវ៉ាន់នេះនឹងធ្វើឱ្យភាពតានតឹងឆ្លងកាត់ច្រកសមុទ្រកាន់តែខ្លាំងឡើង ហើយនឹងជួបវិធានការតបតពីប្រទេសចិន និងបំផ្លាញធនធានសម្រាប់ជីវភាពរស់នៅរបស់ប្រជាជនរបស់កោះនេះ។
សេចក្ដីរាយការណ៍របស់រ៉យទ័រ បានលម្អិតតួលេខកញ្ចប់ថវិកាថ្មីពីអាជ្ញាធរតៃវ៉ាន់ថា កោះនេះនឹងបង្កើនចំណាយលើវិស័យការពារជាតិនៅឆ្នាំ២០២៦ ដល់ចំនួន ៩៤៩,៥ពាន់លានដុល្លារតៃវ៉ាន់ (ប្រមាណ ៣១,២៧ពាន់លានដុល្លារ) ស្មើនឹងអត្រា ៣,៣២% នៃ GDP ដែលបានឆ្លងកាត់កម្រិត ៣% ជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៩មក៕

