ក្រុមបាល់ទាត់នារី U16 កម្ពុជារបូត ៣ ពិន្ទុក្នុងប្រកួតដំបូងនៃជើងឯកអាស៊ាន នៅឥណ្ឌូនេស៊ី

2025/08/22 04:00:25 pm        137

ក្រុមជម្រើសជាតិនារីអាយុក្រោម ១៦ឆ្នាំគម្ពុជា បានចាប់ផ្ដើមយុទ្ធនាការប្រកួតបាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍អាយុក្រោម ១៦ឆ្នាំ ឆ្នាំ២០២៥ ហើយ ខណៈប្រកួតដំបូង ពួកគេពុំទទួលបានលទ្ធផលគាត់ប្រសើរឡើយ ក្រោយចាញ់ក្រុមជម្រើសជាតិ U16 នារីវៀតណាម ៥-០ កាលពីរាត្រីថ្ងៃព្រហស្បតិ៍កន្លងទៅ។

ជំនួបបើឆាកពូលB នេះ វគ្គទី១ ក្រុមកីឡាការិនីវ័យក្មេងកម្ពុជា បានរបូត ២គ្រាប់ ហើយបានរក្សាដល់នាទី៧៥ ទើបក្រុមជម្រើសជាតិ U16 នារីវៀតណាម បន្ថែម ៣គ្រាប់ទៀត នៅចុងវគ្គទី២ ដើម្បីធានា ៣ពិន្ទុដំបូង និងឈរកំពូលតារាងបណ្ដោះអាសន្ន។

សម្រាប់ការប្រកួតបន្ទាប់ ក្រុមជម្រើសជាតិ U16 នារីកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិ U16 នារីមីយ៉ាន់ម៉ា នាថ្ងៃទី២៣ ខែសីហាស្អែក ដែលជាជំនួបបញ្ចប់ក្នុងពូលB ។

គួរដឹងថា សមាជិកក្រុមជម្រើសជាតិ U16 នារីកម្ពុជា ដែលបានជ្រើសរើសចូលរួមការប្រកួតជើងឯកថ្នាក់តំបន់នេះ ភាគច្រើនជ្រើសរើសចេញពីក្រុមបាល់ទាត់មន្ទីរ ក្លិប អង្គរការ និងសាលារៀន តាមបណ្ដារាជធានី-ខេត្ត ហើយមានកីឡាការិនីមួយចំនួនតូចប៉ុណ្ណោះ ដែលជ្រើសរើសចេញពីក្លិប។

ចំពោះការប្រកួតជើងឯកបាល់ទាត់នារី U16 អាស៊ីអាគ្នេយ៍នេះដែរ គឺមាន ៩ក្រុមចូលរួម និងបែងចែកជា ៣ពូល ដើម្បីធ្វើការប្រកួតជម្រុះ ហើយក្រុមឈរលេខ១ នៃពូលនីមួយៗ ព្រមទាំងក្រុមលេខ២ ល្អជាងគេ ១ក្រុម នឹងបានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕

អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

អត្ថបទដែលទាក់ទង

ក្រុមបាល់ទាត់នារី U16 កម្ពុជារបូត ៣ ពិន្ទុក្នុងប្រកួតដំបូងនៃជើងឯកអាស៊ាន នៅឥណ្ឌូនេស៊ី
2025/08/22 04:00:25 pm        1
ក្រុម U16 នារីកម្ពុជា ចូលរួមការប្រកួតជើងឯកអាស៊ាន នៅឥណ្ឌូនេស៊ី
2025/08/20 02:46:39 pm        1
ក្នុងឱកាសខួប ៥ឆ្នាំ នៃកីឡដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី បង្ហើបពីតម្រុយថ្មី
2025/08/18 03:52:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរ សុរិយោដី រាជធានី និងអាជ្ញាធរ ចុះបិទផ្សាយឯកសារក្បាលដី ត្រៀមចេញ ប្លង់ជូនពលរដ្ឋ៤ភូមិ នៅខណ្ឌ ដង្កោ​

2025/08/23 09:13:17 pm
​កម្ពុជា-វៀតណាមនឹងរៀបចំពិព័រណ៍អន្តរជាតិ លើកទី២ ដើម្បីជំរុញ​ទីផ្សារ​ពាណិជ្ជកម្ម និង​កសិកម្ម​នៅកម្ពុជា
2025/08/23 04:56:14 pm
​អ៊ុយក្រែន ព្រមានបេឡារុស ប្រឆាំងនឹងការបង្កហេតុ អំឡុងសមយុទ្ធយោធាជាមួយរុស្ស៊ី នៅខែកញ្ញា
2025/08/23 04:50:46 pm
​ឥណ្ឌា កំពុងប្រឹងប្រែងចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ខណៈពន្ធថ្មីខិតជិតមកដល់
2025/08/23 04:46:27 pm
​ព័រទុយហ្គាល់ កំពុងស៊ូទ្រាំនឹងរលកកម្ដៅដ៏កំណាច ដែលឆក់យកជីវិតមនុស្សជាង ១ពាន់នាក់ នៅឆ្នាំ២០២៥នេះ
2025/08/23 04:42:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/08/21 08:55:07 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/08/22 10:30:45 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/08/21 07:49:22 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/18 09:25:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am