ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ព្យុះទីហ្វុង Lingling បានចុះខ្សោយទៅជាវិសម្ពាធត្រូពិក នៅថ្ងៃសុក្រ ទី២២ ខែសីហានេះ មួយថ្ងៃបន្ទាប់ពីបានវាយបោកបក់ដល់ដីគោក និងនាំមកនូវភ្លៀងធ្លាក់ខ្លាំងនៅភាគនិរតីប្រទេសជប៉ុន។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ NHK បានរាយការណ៍ថា ទីក្រុង Kagoshima បានទទួលកម្រិតទឹកភ្លៀងធ្លាក់៣២៥មីលីម៉ែត្រក្នុងរយៈពេល២៤ម៉ោងរហូតដល់ម៉ោង៧ព្រឹកថ្ងៃសុក្រ ទី២១ ខែសីហានេះ ខណៈទឹកជំនន់ធ្វើឲ្យជន់លិចផ្លូវថ្នល់ និងបង្កបញ្ហាធ្ងន់ធ្ងរ។

ប្រព័ន្ធផ្សព្វផ្សាយ NHK ក៏បានរាយការណ៍ផងដែរថាទីក្រុង Minamisatsuma បានទទួលទឹកភ្លៀង៣១៥មីលីម៉ែត្រក្នុងរយៈពេល២៤ម៉ោងរហូតដល់ម៉ោង៩:៣០នាទីព្រឹកថ្ងៃសុក្រនេះ ជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានសម្រាប់ខែសីហា ចាប់តាំងពីការកត់ត្រា បានចាប់ផ្តើម។
ប្រព័ន្ធផ្សព្វផ្សាយនិយាយថា ករណីបំណាក់ដីចំនួនប្រាំកន្លែងត្រូវបានរាយការណ៍នៅក្នុងទីក្រុង Ichikikushikino ក្នុងខេត្ត Kagoshima។
មន្ត្រីឧតុនិយម បានអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះបំណាក់ដី និងទឹកជំនន់ ហើយប្រព័ន្ធផ្សព្វផ្សាយ NHK រាយការណ៍ថា ពុំមានអ្នករងរបួសណាម្នាក់ត្រូវបានរាយការណ៍ទេ ក្នុងគ្រោះមហន្តរាយធម្មជាតិនេះ។
