បាល់ទាត់៖ អ្នកចាត់ការ Real Madrid លោក Carlo Ancelotti បានបញ្ជាក់ថា លោកសង្ឃឹមថា ពាក់កណ្តាលរដូវកាលចុងក្រោយនេះនឹងប្រសើរឡើងវិញសំរាប់ Eden Hazard និង Gareth Bale។ អ្នកទាំងពីរកីឡាករប៊ែលហ្ស៊ិកវ័យ ៣១ឆ្នាំ Eden Hazard និងកីឡាករវែលវ័យ ៣២ឆ្នាំ Gareth Bale សុទ្ធតែមានរបួសពាក់កណ្តាលរដូវកាលដំបូង។

Hazard ក៏មិនសូវបានបង្ហាញខ្លួនញឹកញាប់ ខណៈ Bale អវត្តមានតាំងពីខែសីហាដោយសារបញ្ហាជង្គង់ និងខ្នង។ មកដល់ពេលនេះអតីតកីឡាករ Spurs រូបនេះអាចនឹងវិលចូលលេងវិញបានរាត្រីនេះនៅវគ្គ ១៦ក្រុមចុងក្រោយ Copa del Rey ជួបជាមួយ Elche។ រីឯ Hazard ដែលផ្លាស់មកកាន់ Real Madrid នៅឆ្នាំ២០១៩ ពី Chelsea បានចូលលេង ១៦ប្រកួតហើយក្នុងរដូវកាលនេះតែប្រកួតមួយចំនួនក៏ជាកីឡាករបម្រុងផងដែរ។ មានសារព័ត៌មាននៅអេស្ប៉ាញមួយបានចុះផ្សាយថា Newcastle បានដាក់សំណើ ៤២លានផោនទិញ Eden Hazard តែសាមីក្លិបបានបដិសេធ៕
អត្ថបទ៖នាង សុភាវុធ