អង់គ្លេសពង្រីកសមត្ថភាពការពារដែនអាកាស ខណៈប្រទេសអឺរ៉ុបដឹងថា មីស៊ីលមានមិនគ្រប់គ្រាន់

2025/08/23 02:02:57 am        54

ចក្រភពអង់គ្លេសកំពុងពង្រឹងសមត្ថភាពការពារដែនអាកាសរបស់ខ្លួន ដោយមានកិច្ចសន្យាថ្មី សម្រាប់ប្រព័ន្ធមីស៊ីល ខណៈដែលអ្នករៀបចំផែនការយោធាអឺរ៉ុប ធ្វើការដើម្បីរៀបចំផែនការក្រោយសន្តិភាព សម្រាប់អ៊ុយក្រែន ដែលអាចមើលឃើញផ្ទៃមេឃត្រូវបានការពារដោយសម្ព័ន្ធមិត្តលោកខាងលិច។

ក្រសួងការពារជាតិ (MoD) កាលពីថ្ងៃព្រហស្បតិ៍ (ទី២១ ខែសីហា) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ១១៨លានផោន (១៥៨លានដុល្លារ) រដ្ឋាភិបាលអង់គ្លេសនឹងទិញប្រព័ន្ធ Land Ceptor ថ្មីចំនួន ៦គ្រឿង ពីក្រុមហ៊ុនផលិតអាវុធពហុជាតិសាសន៍របស់អឺរ៉ុប MBDA ក្នុងរយៈពេល ៣ឆ្នាំ។

កិច្ចព្រមព្រៀងនោះរួមបញ្ចូលនូវអ្វីដែលហៅថា មីស៊ីលពាក់ព័ន្ធនឹងម៉ូឌុលប្រឆាំងដែនអាកាស ដែលមានសមត្ថភាពវាយប្រហារទៅលើវត្ថុដែលមានទំហំតូចប៉ុនកូនបាល់តិន្នីស ដែលធ្វើដំណើរក្នុងល្បឿនសំឡេង ២ដង ក៏ដូចជាជើងទម្របាញ់បង្ហោះ និងយានជំនួយផងដែរ។

កិច្ចសន្យាថ្មីនេះកើតឡើងនៅពេលដែលប្រមុខការពារជាតិអឺរ៉ុប និងអាមេរិក ជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីអ្វីដែលជាការធានាសន្តិសុខដែលបណ្ដាមេដឹកនាំទាំងអស់អាចផ្តល់ឲ្យអ៊ុយក្រែន ប្រសិនបើសម្រេចបានកិច្ចព្រមព្រៀងសន្តិភាព ជាមួយនឹងអ្នកលុកលុយ គឺរុស្ស៊ី។

ប្រព័ន្ធការពារដែនអាកាសត្រូវបានគេមើលឃើញថា ជាគ្រឿងយុទ្ធោបករណ៍ដ៏សំខាន់នៅក្រោមសម្ព័ន្ធឆន្ទៈរួម ដែលជាក្រុមនៃប្រជាជាតិដឹកនាំដោយចក្រភពអង់គ្លេស និងបារាំង។ ក្រុមនេះត្រៀមដាក់ពង្រាយកងទ័ព និងប្រព័ន្ធយោធា នៅឆ្ងាយពីតំបន់ជួរមុខ ក្នុងប្រទេសអ៊ុយក្រែន ក្រោមកិច្ចព្រមព្រៀងមួយដែលប្រទេសទាំងនោះសង្ឃឹមថា នឹងរួមបញ្ចូលជាមួយគាំទ្ររបស់សហរដ្ឋអាមេរិកដែលរួមចំណែកដល់ការចែករំលែកព័ត៌មានស៊ើបការណ៍ ការឃ្លាំមើលព្រំដែន អាវុធ និងអាចជាប្រព័ន្ធការពារដែនអាកាស៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm